កូរ៉េខាងត្បូង៖ នៅសល់តែប៉ុន្មានថ្ងៃទៀត បទចម្រៀងទោល របស់ តារាស្រីជនជាតិថៃ នៃសមាជិកក្រុមនារី BLACKPINK នាង Lisa នឹងចេញផ្សាយ នៅថ្ងៃសុក្រខានមុខនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាទស្សនិកជន ទន្ទឹមរង់ចាំក្នុងការប្រឡូកបង្ហាញខ្លួនជាតារាទោល ជាលើកដំបូង។

តួយ៉ាងកាលពីថ្មីៗនេះ ផ្ទាំងរូបភាពថ្មីមួយទៀត បានទម្លាក់ ដែលមានបញ្ជីរាយបទចម្រៀងសម្រាប់អាល់ប៊ុមទោលដំបូងរបស់តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ បន្ថែមពីលើចំណងជើងបទចម្រៀង «LALISA» អាល់ប៊ុមនេះក៏មានបទរងទី២ ដែលមានចំណងជើងថា «Money» ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ រួមជាមួយបញ្ជីរាយឈ្មោះចំណងជើងបទចម្រៀង ការដាក់ឈ្មោះបុគ្គលមួយចំនួន ក្នុងផលិតបទចម្រៀងក្នុងអាល់ប៊ុមមួយនេះផងដែរ ដែលសុទ្ធសឹង តែបុគ្គលល្បីៗ ដែលមហាជនមួយចំនួនបានស្គាល់​មានដូចជា ផលិតករ Teddy ផលិតករ 24 ផលិតករ R.Tee ជាដើម។

យ៉ាងណាមិញ ផ្ទំាំងរូបភាពនេះ ក៏បានបង្ហាញផ្នែកមួយនៃទម្រង់មុខដ៏ស្រស់ស្អាត របស់នាង ជាមួយនឹងការពាក់មួកសុវត្ថិភាព ជាមួយនឹងរូបភាពមុន ក៏មានផ្ទាំងរូបភាពម៉ូតូផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រ ចង់ដឹង និងចង់ឬឆាប់ៗ នៃបទចម្រៀងថ្មីរបស់នាង ថាមាន Concept បែបណា?

ទោះជាយ៉ាងណា មានតែទន្ទឹមរង់ចាំ នៅថ្ងៃទី ១០ ខែកញ្ញា នៅវេលាម៉ោង ១១ព្រឹក សម្រាប់ការទម្លាក់ នៃអាល់ប៊ុមដំបូងរបស់ Lisa ដូច្នេះដែរ!

ផ្ទាំងរូបភាព Lisa
ផ្ទាំងរូបភាព Lisa
ផ្ទាំងរូបភាព Lisa
ផ្ទាំងរូបភាពចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]