ហ្វីលីពីន៖ មហាជននៅក្នុងស្រុក និងក្រៅស្រុកជាច្រើនបានស្គាល់មកហើយ ពីតារាសម្ដែងស្រីវ័យក្មេង ដ៏មានសមត្ថភាព​​ និងទេពកោសល្យខ្ពស់ក្នុងការសម្ដែង ខ្សែភាពយន្ដ កញ្ញា Kathryn Bernardo ដែលអ្នករាល់គ្នាភាគច្រើនបានស្គាល់នាងថាជា ម៉ារ៉ា ដែលនាងបានសម្ដែងនៅក្នុងខ្សែភាព​យន្ដហ្វីលីពីន ដ៏ល្បីមួយកាលពីជាង១០ឆ្នាំមុន គឺ ខ្សែភាពយន្ដរឿង «វាសនានាង ម៉ារ៉ា និង​ ក្លារ៉ា»។

ជាមួយគ្នានេះ ដូចជាហ្វេនភាគច្រើន បានដឹងរួចមកហើយ ពីស្នេហាស្អិតរមួត រវាងតារា Daniel Padilla និង តារាស្រីនាង Kathryn ពួកគេ តែងតែធ្វើឲ្យ មនុស្សជាច្រើន តាមដានខ្សែពីជីវិតរបស់ពួកគេរាល់ថ្ងៃ មិនឲ្យខកខានម្តងណាទេ ដោយគ្រប់រូបភាពអ្នកទាំងពីរសុទ្ធតែ បង្ហាញពីស្នាមញញឹម ស្ដែងឲ្យឃើញថា ស្នេហាពួកគេមានតែភាពស្រស់បំព្រងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មកទល់ថ្ងៃនេះ ជាខួបគម្រប់ស្នេហ៍រយៈពេល១០ឆ្នាំរបស់ Daniel Padilla និង Kathryn គេសង្គេតឃើញថាគូស្នេហ៍មួយគូនេះពិតជាសាកសមគ្នា ហើយថែមទាំងនៅតែផ្អែមល្ហែមស្អិតរមួយជានិច្ច បើទោះបីជាស្រលាញ់គ្នាជាច្រើនឆ្នាំក៏ពិតមែន​ ដូចជាគ្មានប្រែប្រួលអ្វីបន្តិចសោះ។ មិនតែប៉ុណ្ណោះ បានធ្វើឲ្យអ្នកគាំទ្រមានការស្ញើចគ្រប់គ្នាអំពីស្នេហាដ៏យូរអង្វែងរបស់អ្នកទាំងពីទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Kathryn Bernardo
Kathryn Bernardo
Kathryn Bernardo និងគូស្នេហ៍
Kathryn Bernardo និងគូស្នេហ៍
Kathryn Bernardo និងគូស្នេហ៍
Kathryn Bernardo និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]