រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានជំងឺសរសៃប្រសាទ ដែលបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញដើម្បីព្យាបាល។
ស្ត្រីដែលរស់នៅសង្កាត់អូឬស្សី ៣ ខណ្ឌ ៧ មករារាជធានីភ្នំពេញបានប្រើឈ្មោះក្លែងក្លាយហ្វេសប៊ុកឈ្មោះ“ Ah July” ដែលធ្លាប់បានអះអាងម្តងហើយម្តងទៀតថានាងជាកូនរបស់សម្តេចតេជោ ហ៊ុន សែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា នាងត្រូវបានចាប់ខ្លួននៅថ្ងៃទី ៥ ខែសីហាហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្នំពេញដើម្បីព្យាបាល។ ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah July មានប្រវត្តិយូរហើយក្នុងការអះអាងថានាងជាសាច់ញាតិរបស់សម្តេចតេជោ នៅលើបណ្តាញសង្គម។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយនៅលើបណ្តាញសង្គមដោយច្រានចោលការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុក Ah July និងណែនាំនាងឱ្យឈប់បែបនេះទៀត។
សម្តេចតេជោ បានមានប្រសាសន៍ថា៖ ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ទៀតថា៖ ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ។
សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះថា៖ ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]