ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន-បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តនានា ដោយដាក់លក់ជូនបងប្អូនត្រឹមតែ ១៩០០ រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ ក្នុងនោះដែរខេត្តល្បីៗឈ្មោះ ដែលគ្រោងនឹងបែងចែកយកទៅលក់នោះរួមមានដូចជា ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងទៅតាមការលើកឡើងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ការចុះដោយផ្ទាល់នៅពេលនេះ គឺដើម្បីជៀសវាង ផ្លែមៀនខូចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀនរបស់បងប្អូនប្រជាកសិករនៅខេត្តប៉ៃលិន និងបាត់ដំបង ដែលកំពុងទុំជាច្រើន។
សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញា កន្លងទៅនេះ ដោយបានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារនៅខេត្តបាត់ដំបង និងខេត្តប៉ែលិនផ្ទាល់។
នេះសបញ្ជាក់ឱ្យឃើញពីការអន្តរាគមន៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខ្មែរយើងក្នុងពេលជួបការលំបាកដូច្នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]