បរទេស៖ តារាបង្ហាញម៉ូត Kendall Jenner គឺជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងចង្កោមរង្វង់សិល្បៈពិភពលោក ដោយនរណាៗក៏ស្គាល់រូបនាងផងដែរ។ ជាការពិតណាស់ តារាស្រីរូបនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើកការប្រឡូកនៅក្នុងវិស័យសិល្បៈ ដោយនាងបានឆាបឆប់យកបេះដូងអ្នកគាំទ្រមិនតិចនោះដោយសារតែសម្រស់របស់នាង មានភាពស្អាតដូចទេពអប្សរអញ្ចឹងផងដែរ។
ជាងនេះទៅទៀត Kendall Jenner ក៏មានមុខមាត់និងរូបរាង គឺស្រស់ស្អាតជាងក្នុងចំណោមបងប្អូនស្រីទាំង៥របស់នាងផងដែរ។ជាមួយគ្នានេះ Kendall Jenner ខ្លួនឯងមិនដែលសារភាពថានាងធ្លាប់វះកាត់នោះទេ ប៉ុន្តែនៅពេលប្រៀបធៀបរូបថតមុននិងក្រោយតាំងពីនាងជាក្មេងស្រីជំទង់មកឥឡូវក្លាយជាម៉ូដែលស្រីដ៏ល្បីល្បាញ អ្នកនិយមលេងអ៊ីនធឺណិតបានឃើញភាពខុសគ្នាជាច្រើនប្រែប្រួលពីសម្រស់របស់នាង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ក្រោយបានឃើញរូបភាពប្រៀបធៀបទាំងនេះ ពួកគេមានជឿជាក់ថា Kendall Jenner បានវះកាត់កែសម្ផស្សមួយ ឬច្រើនជាងនេះ ។ ដូច្នោះហើយពួកគេ បានចង្អុលបង្ហាញថាយ៉ាងហោចណាស់ Kendall Jenner បានចាក់ថ្នាំ Botox ដើម្បីបំពេញថ្ងាសលើកចិញ្ចើម ស្បែកខាងលើបបូរមាត់ កែកុនច្រមុះចាក់ Voluma ដើម្បីបំពេញថ្ពាល់និងធ្វើឱ្យចង្កាវែង ហើយចុងក្រោយចាក់បបូរមាត់។
ទន្ទឹមនឹងនេះ គេសង្គេតឃើញថាភាគច្រើន Kendall Jenner ជ្រើសរើសវិធីសាស្រ្តចាក់ថ្នាំ Filler/Botox ដែលជាវិធីធ្វើឲ្យមុខមាត់របស់នាង នៅតែមើលទៅទន់ភ្លន់លក្ខណៈដើមស្ទើរតែមិនបាត់បង់។ និយាយម្យ៉ាងទៀតបច្ចេកវិទ្យាកែសម្ផស្សគ្រាន់តែជួយឲ្យ Kendall Jenner ក្លាយជាមនុស្សដែលប្រសើរជាងមុនមិនមែនដល់កម្រិតនៃការប្រែក្លាយនាងទៅជាមនុស្សខុសគ្នាទាំងស្រុងនោះទេ៕
ប្រភព៖ kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]