កំពង់ចាម៖ នាពេលថ្មីៗនេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងបន្ថែមទៀត ធៀបថ្ងៃម្សិលមិញនេះទឹកទន្លេបន្តឡើងតទៀតរហូតដល់ទៅ០,១៩ម៉ែត្រ។

ដោយឡែក នេះបើតាមការអះអាងរបស់មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​ប្រកាសថា​ នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់៨,១២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,១៩ម៉ែត្រហើយកម្ពស់ទឹកនាពេលនេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់៨,៤៣ម៉ែត្រ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម។ ក្រៅពីនេះទៀតបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញគឺទឹកទន្លេមេគង្គខេត្តកំពង់ចាមនឹងបន្តឡើងបន្ថែមទៀតនៅថ្ងៃទី០៧ដល់ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២១ និងនៅថ្ងៃទី០៩កញ្ញាដដែលនោះទឹកន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ នឹងបន្តឡើងថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាសូមមានមានប្រុងប្រយ័ត្ន ជាពិសេសអ្នកនេសាទ និងអ្នកដែលរស់នៅក្បែរទន្លេមេគង្គខេត្តកំពង់ចាម៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទឹកទន្លេឡើងខ្ពស់ជាងមុន
ទឹកទន្លេឡើងខ្ពស់ជាងមុន
ទឹកទន្លេឡើងខ្ពស់ជាងមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]