តារាកម្សាន្ត: នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១នេះ យោងតាមសារព័ត៌មានCCTV តារាសម្តែងលោក Nicholas Tse បាននឹងកំពុងដាក់ពាក្យសុំបោះបង់សញ្ជាតិកាណាដា ក្រោយពេលដែលតារាសម្តែងរូបនេះបានបញ្ជាក់ថាគាត់កើតនៅហុងកុងនិងមានសញ្ជាតិចិន។
យ៉ាងណាមិញ ថ្លែងប្រាប់មហាជនជាអ្នកគាំទ្រ និងអ្នកសារព័ត៌មាន លោក Tse បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CCTV ថា“ ខ្ញុំបានអានអំពីខ្សែភាពយន្ត Raging Fire ហើយខ្ញុំបានកត់សម្គាល់ថាមនុស្សជាច្រើនបាននិយាយថាខ្ញុំជាជនជាតិកាណាដា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមលើសពីនេះទៅទៀត ផ្អែកតាមកាសែត The Global Times បានរាយការណ៍ថាការសម្រេចចិត្តរបស់Nicholas ក្នុងការលះបង់សញ្ជាតិកាណាដាបានកើតឡើងបន្ទាប់ពីករណីតារាសម្តែងជនជាតិកាណាដាម្នាក់ដែលកំពុងធ្វើការនៅប្រទេសចិនត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ ដែលនេះអាចជាហេតុធ្វើឲ្យតារាសម្តែងរូបនេះមានការព្រួយបារម្ភអំពីការត្រូវបានហាមឃាត់មិនឱ្យធ្វើការនៅក្នុងប្រទេសចិន។
សូមរំលឹកផងដែលថា ផ្អែកតាមច្បាប់សញ្ជាតិចិនឆ្នាំ ១៩៨០ បានចែងថាប្រទេសចិនមិនទទួលស្គាល់សញ្ជាតិពីរឡើយ។ ដោយវិធានការហាមឃាត់សិល្បករឬតារាបរទេសដែលមានសញ្ជាតិពីរនេះ គឺមានគោលបំណងផ្តល់ឱកាសដល់សិល្បករចិនឲ្យលេចមុខមាត់ក្នុងវិស័យសិល្ប:៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]