កោះកុង៖ អាជ្ញាធរខេត្តកោះកុង គ្រោងយកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃបើកសាលារៀនឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ បន្ទាប់ពីបិទសាលារៀនមួយរយៈពេលធំ ព្រោះតែជំងឺរាតត្បាតកូវីដ១៩។
គម្រោងបើកសាលារៀនឡើងវិញនេះ បានធ្វើឡើង ក្រោយពីលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យស្ថានភាពជាក់ស្តែង បន្ទាប់ពីស្ថានភាព អត្រាឆ្លងជំងឺកូវីដ១៩ មានការថមថយចុះគួរឱ្យកត់សំគាល់ ណាមួយ សិស្សានុសិស្សក៏បានទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩ បានគ្រប់ៗគ្នារួចរាល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកិច្ចប្រជុំស្តីពីគម្រោងបើកសាលារៀនឡើងវិញនេះ បានប្រព្រឹត្តិឡើង កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានវត្តមានចូលរួមពី លោក អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអប់រំខេត្តកោះកុង និងមន្ត្រីគ្រប់ការិយាល័យមន្ទីរអប់រំក្រុង ស្រុកមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្រេង ហុង មានប្រសាសន៍ថា៖
ទន្ទឹមនេះ លោកអភិបាលរូបនេះ ក៏បានណែនាំរដ្ឋបាលក្រុងស្រុក និងការិយាល័យអប់រំក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្តពិនិត្យ ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថាតើនៅតាមក្រុងស្រុកអាចបើកដំណើរការរៀនវិញ នៅពេលណាជាក់លាក់ និងត្រូវអនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសាលារៀន និងក្នុងសហគមន៍៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]