ឧត្ដរមានជ័យ៖ ថ្មីនេះអាជ្ញាធរបានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២នាក់ក្នុងចំណោមពលរដ្ឋជិត២០០នាក់ នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ដោយឡែក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោក លី រដ្ឋា អភិបាលរងសំរោង បានដឹកនាំក្រុមការងារប្រចាំការវេនទី៣ នៃក្រុមការងារ COVID-១៩ ក្រុងសំរោង បានសហការជាមួយក្រុមការងារសុខាភិបាល អាជ្ញាធរមូលដ្ឋាន ចុះយកសំណាកប្រជាពលរដ្ឋ នៅភូមិបុស្ស ដែលមានការពាក់ព័ន្ធ ចំនួន ១៧៧នាក់ ស្រី ៩៥នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមលទ្ធផល នៃការយកសំណាកដោយប្រើឧបករណ៍តេស្ត៍រហ័សគឺរកឃើញវិជ្ជមាន ចំនួន ០២នាក់ ស្រី ០១នាក់ មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ អឿន វិច ភេទស្រី អាយុ ៤៥ឆ្នាំ
២. ឈ្មោះ វុត ចាន់ណាន ភេទប្រុស អាយុ ១៧ឆ្នាំ (ជាម្តាយនិងកូន)
បច្ចុប្បន្នអ្នកវិជ្ជមានទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យតេជោសែនសំរោង។ ក្រុមការងារបានបិទខ្ទប់ទីតាំងផ្ទះរបស់ឈ្មោះ អឿន វិច ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិបុស្ស ចំនួន ២១ថ្ងៃ និងបានធ្វើការណែនាំដល់អ្នកដែលមានការពាក់ពន្ធទាំងអស់ អោយបន្តអនុវត្តវិធានការណ៍សុខាភិបាល និងធ្វើចត្តាឡីស័ក អោយបានខ្ជាប់ខ្ជួន ជៀសវាងការចម្លងក្នុងសហគមន៍ជាបន្តទៀត៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]