ចិន៖ នៅក្នុងឯកសារដែលផ្ញើទៅសារព័ត៌មាន បានគេរាយការណ៍មកថា ភាគីភ្នាក់ងាររបស់តារាសម្តែង Luhan បានបញ្ជាក់ថាការលើកឡើងមិនសមរម្យដែលធ្វើឡើងដោយយីហោនាឡិការប្រ៊េន Audemars Piguet បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ «ចិនតែមួយ»។ 

ជាក់ស្តែង ភាគីរបស់តារាប្រុសរូបនេះ  ក៏បាននិយាយផងដែរថាបន្ទាប់ពីហេតុការណ៍នេះពួកគេបានព្យាយាមទាក់ទងទៅ Audemars Piguet ជាច្រើនដងតែមិនទទួលបានជោគជ័យ។ ផ្អែកលើចំណុចនេះពួកគេបានសម្រេចចិត្តបញ្ចប់ភាពជាដៃគូជាមួយយីហោ ថែមទាំងបានអំពាវនាវឱ្យយីហោនេះ សុំទោសជាសាធារណៈនៅលើវេទិកាសកលទាំងភាសាចិន និងអង់គ្លេសទៀតផង។ ដោយភាគគីខាង Luhan បានសង្កត់ធ្ងន់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគគីខាង Luhan 

ត្រឡប់ទៅវិញ មួយថ្ងៃមុននេះប្រធានក្រុមហ៊ុន Audemars Piguet ដែលជាម៉ាកយីហោអន្តរជាតិដ៏ល្បីមួយបានធ្វើឱ្យប្រជាជនចិនខឹងសម្បារតាមរយៈការធ្វើសេចក្តីថ្លែងការណ៍មិនសមរម្យនិងសង្ស័យថាប្រមាថចិននៅពេលហៅតៃវ៉ាន់ថាជាប្រទេសមួយ។

ដើម្បីឆ្លើយតបទៅនឹងសម្ពាធជាសាធារណៈមួយនេះ នៅថ្ងៃទី ៤ ខែកញ្ញាម៉ាកនាឡិកាស្វីសម៉ាក Audemars Piguet បានចេញលិខិតសុំទោសមួយថា៖

  ម៉ាកនាឡិកាស្វីសម៉ាក Audemars Piguet

ថ្វីត្បិតតែយីហោនេះបានចេញមុខសុំទោសក៏ដោយក៏កំហឹងរបស់ជនជាតិចិនមិនស្រុតចុះឡើយ។ នៅលើវេទិកាមនុស្សជាច្រើនទាមទារឱ្យយីហោដកខ្លួនចេញពីប្រទេសចិនប្រធានម៉ាកត្រូវសុំទោសជាសាធារណៈហើយសុំឱ្យ Luhan បញ្ឈប់ការផ្សព្វផ្សាយផលិតផលម៉ាកមួយនេះភ្លាមៗតែម្តង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Luhan
Luhan
Luhan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]