កូរ៉េខាងត្បូង៖ កាលពីពេលថ្មីនេះ រូបភាពរបស់តារាសម្ដែងស្រីល្បីឈ្មោះ Suzy ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ជាមួយរូបភាពផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង លំដាប់ពិភពលោក Brand Lancôme ។  

ជាការពិតណាស់ រូបភាពជាច្រើនសន្លឹករបស់ Suzy កំពុងធ្វើឲ្យហ្វេនៗឈ្លក់វង្វេងយ៉ាងខ្លាំង ជាមួយស្ទីលប្លែក ថតបែបជិតៗ មើលកាន់តែយូរកាន់តែឃើញពីភាពល្អឥតខ្ចោះរបស់នាង មានមន្ដស្នេហ៍ទាក់ទាញមិនធម្មតា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដោយកំពូលរាជនីសម្រស់រូបនេះបានមកជាមួយនឹងស្ទាយ៍តុបតែងខ្លួន បែបរាងកាចបន្តិចក្នុងឈុតខ្មៅ រួមជាមួយនឹងម៉ូដសក់សេះពណ៌ត្នោត រំលេចនូវសម្រស់ធម្មជាតិមុខដ៏រលោងរបស់នាង អមនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍ ពិតជាមានភាពទាក់ទាញគ្រប់គ្រាន់អាចសមល្មម លង់ស្នេហ៍នឹងនាងដកចិត្តមិនរួច

ជាមួយគ្នានេះ​  តារាស្រីជើងចាស់មួយរូបនេះ​នៅតែឆក់យកបេះដូងរបស់មហាជន ទោះបីជារូបនាង បានចូលប្រឡូកក្នុងវិស័យ កម្សាន្តអស់រយៈពេល១០ឆ្នាំក៏ដោយ ប្រជាប្រិយភាពរបស់នៅតែទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​ដដែល ជាមួយរូបសម្រស់ដ៏ផូរផង់របស់នាង៕  

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Suzy
Suzy
Suzy
Suzy
Suzy
Suzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]