ចិន៖ នៅថ្ងៃទី ៦ ខែកញ្ញា ថ្មីៗនេះ យោងតាមទំព័រ QQ បានរាយការណ៍ថា តារាស្រី Liu Yifei ហៅ សៀវ ឡុងនី បានក្លាយជាប្រធានបទនៃការវាយប្រហារយ៉ាងខ្លាំង លើបណ្តាញសង្គម បន្ទាប់ពី តារាប្រុស លោក Nicholas Tse បានប្រកាសពីការបោះបង់សញ្ជាតិបរទេសរបស់ខ្លួន។
ជាក់ស្ដែង បើប្រភពដដែលនេះក៏បានបង្ហាញទៀតថា Liu Yifei ទទួលបានសញ្ជាតិអាមេរិក នៅអាយុ ១០ ឆ្នាំ បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា។ ដូច្នេះហើយ ទើបធ្វើឲ្យនាងកំពុងតែស្ថិតនៅក្នុងបញ្ជីសិល្បករ ដែលត្រូវបានគេហាមឃាត់ មិនឱ្យធ្វើសកម្មភាពសិល្បៈ ដោយសារតែការរំលោភគោលនយោបាយសញ្ជាតិរបស់ចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះយ៉ាងណាក៏ដោយ ក្នុងនាមជាតារាដែលមានឥទ្ធិពលបំផុតនៅក្នុងសិល្បៈសម្តែងរបស់ចិន តារាស្រី Liu Yifei មិនទាន់មានសកម្មភាពអ្វីនោះទេ។ ផ្ទុយទៅវិញ រូបនាងក៏បានបង្ហោះរូបថតជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបមួយឆ្នាំនៃគម្រោងភាពយន្ត «Mulan» របស់ Disney ខណៈដែលមានទស្សនិកជនជាច្រើននៅលើបណ្តាញសង្គម បានសុំឱ្យអាជ្ញាធរដោះស្រាយចំពោះតារាស្រីរូបនេះ ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]