កូរ៉េខាងត្បូង៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីវ័យក្មេងដែលបានសម្ដែងក្នុងរឿង «Moon Embracing the Sun» នាង Kim Yoo Jung តាំងពីនៅតូច ឥឡូវនាងបានធំធាត់ប្រៀបដូចផ្ការីកផ្កាយ៉ាងត្រចះត្រចង់នៅអាយុ ២២ ឆ្នាំ។

ជាមួយគ្នានេះ តារាស្រីវ័យក្មេងរូបនេះក៏ មានសម្រស់ដ៏ស្រស់ស្អាតដែលបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតលាន់មាត់សរសើរ ដោយចាត់ទុកថានាងជាទេពធីតាសម្រស់ជំនាន់ថ្មីដ៏ស្រស់ស្អាតបំផុតនៅលើកញ្ចក់ទូរទស្សន៍កូរ៉េ។ មិនត្រឹមតែមានទម្រង់មុខស្រស់ស្អាតនិងឆើតឆាយនិងមានរស្មីខ្លាំងនោះទេ Kim Yoo Jung នាងក៏មានរូបរាងសិចស៊ីច ជាពិសេសគឺដើមទ្រូងដ៏សិចស៊ីនិងជើងដ៏វែងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ កម្រងរូបភាពពីក្រោយឆាករបស់ Kim Yoo Jung បានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ តារាសម្តែងរូបនេះនៅតែស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សយកចិត្តទុកដាក់ជាពិសេសនោះគឺ ឈុតជើងវែងសិចស៊ីដែលធ្វើឲ្យអ្នកមើលទប់ចិត្តមិនបាននៅក្នុងរ៉ូបពណ៌ខ្មៅតឹង បង្ហាញភាពសិចស៊ីសំយ៉េសស្មា រួមនឹងស្បែកជើងស្បែកខ្មៅក៏បានលើកតម្កើងប្រវែងជើងដ៏ល្អរបស់តារាសម្តែងផងដែរ។ 

យ៉ាងណាមិញ វាគ្រាន់តែជាកម្រងរូបភាពនៅពីក្រោយឆាកដែលមិនបានកែសម្រួលប៉ុណ្ណោះ ប៉ុន្តែភាពស្រស់ស្អាតនិងរាងកាយនៃ Kim Yoo Jung នេះនៅតែមានភាពលេចធ្លោនិងល្អឥតខ្ចោះ៕

ប្រភព៖ kenh14.

សូមទស្សនារូបភាពខាងក្រោម៖

Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]