បារាំង៖ អតីតខ្សែការពារបារាំង លោក Jean-Pierre Adams បានទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំ ក្រោយពីលោកមានជំងឺសន្លប់ ឬជាភាសាអង់គ្លេស Coma អស់រយៈពេល ជិត ៤០ ឆ្នាំ។ នេះបើតាមអតីតក្លិបរបស់លោកគឺ Paris-Germain និង Nîmes បានប្រាប់ឱ្យដឹងកាលពីថ្ងៃច័ន្ទនេះ។
នៅឆ្នាំ ១៩៨២ Adams ត្រូវបានគេចាក់ថ្នាំស្ពឹក ប៊ិះស្លាប់ មុនពេលវះកាត់ជង្គង់ដែលបណ្តាលប៉ះពាល់ដល់ខួរក្បាល។ Adams ជនជាតិបារាំងដើមកំណើតសេណេហ្កាល់ បានឈ្នះពានរង្វាន់ Le Bleus ចំនួន ២២ លើកក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលបង្កើតជាមួយកីឡាករ Marius Tresor ដែលត្រូវបានគេស្គាល់ថាជាឆ្មាំខ្មៅ (Black Guard)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកថា Adams ធ្លាប់បានលេងឱ្យក្លឹបបាល់ទាត់ Nîmes ពីឆ្នាំ ១៩៧០-៧៣ និងសម្រាប់ PSG ពីឆ្នាំ ១៩៧៧-៧៩ បន្ទាប់ពីចូលលេងឱ្យក្លឹប Nice។
ចាប់តាំងពីឧបទ្ទវហេតុនោះ Adams ត្រូវបានភរិយារបស់លោកឈ្មោះ Bernadette មើលថែទាំមករហូត។
តាមប្រភពពីកាសែត Blizzard និង Guardian បានឱ្យដឹងថា
បញ្ហាជង្គង់កើតឡើង នៅក្នុងវគ្គបណ្តុះបណ្តាលនាំឱ្យ Adams ត្រូវវះកាត់។ បើតាមភរិយា Adams អ្នកស្រី Bernadette បាននិយាយនៅឆ្នាំ ២០០៧ ថា Adams ប្តីរបស់អ្នកស្រី អាចស្ទាប ហិតក្លិន លឺ លោត ពេលមានឆ្កែព្រុស ប៉ុន្តែ Adams មើលមិនឃើញ៕
ប្រភព៖ The Guardian
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]