បើនិយាយដល់ផ្លែឈើគ្នាយើងមួយចំនួនតែងគិតដល់រសជាតិដ៏ផ្អែមរបស់វា ហើយប្រហែលជាមិនសូវចាប់អារម្មណ៍ពីអត្ថប្រយោជន៍ជាក់លាក់នៃផ្លែឈើនីមួយៗប៉ុន្មានទេ។ ក្នុងអត្ថបទនេះយើងនិងលើកយកផ្លែឈើ៨មុខ មកនិយាយដោយសុទ្ធសឹងតែល្អសម្រាប់សុខភាពបេះដូង។
១.ប្លូបឺរី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែប៊្លូប៊ឺរីមានរសជាតិឆ្ងាញ់ហើយថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបន្ថយសម្ពាធឈាម និងការរីកសរសៃឈាម។ ការញ៉ាំផ្លែប៊្លូបឺរីក្នុងបរិមាណប្រហែលមួយកែវ អាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ យើងក៏អាចយកផ្លែឈើមួយប្រភេទនេះមកច្នៃជាភេសជ្ជៈបានផងដែរ។
២.ផ្លែក្រូចថ្លុង
ផ្លែក្រូចថ្លុងមានផ្ទុកសារជាតិ flavonoids ខ្ពស់ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ក្រូចថ្លុងក៏មានបរិមាណវីតាមីន C ខ្ពស់អាចបន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ក្រូចប្រភេទ នេះ ក៏ជាផ្លែឈើដ៏ល្អឥតខ្ចោះសម្រាប់ញ៉ាំជាមួយអាហារផងដែរ។
៣.ផ្លែប៊ឺរ
ពពួកផ្លែប៊ឺរ គឺជាផ្លែឈើដែលល្អសម្រាប់សុខភាព និងមានរសជាតិឆ្ងាញ់ ហើយវាក៏សម្បូរទៅដោយសារធាតុខ្លាញ់មិនឆ្អែតអាចកាត់បន្ថយកូលេស្តេរ៉ូល ដែលកូលេស្តេរ៉ូលនេះអាចបណ្ដាលឲ្យមានជំងឺបេះដូង។
៤.ផ្លែទទឹម
ផ្លែទទឹមជាប្រភេទផ្លែឈើដែលមានរសជាតិផ្អែម និងពោរពេញទៅដោយសារធាតុ polyphenols ជួយដល់សរសៃឈាម និងបេះដូងឲ្យមានសុខភាពល្អ។ ការញ៉ាំទឹកផ្លែទទឹមជាប្រចាំវាជួយកាត់បន្ថយកម្រិតសម្ពាធឈាម។
៥.ផ្លែក្រូច
គ្នាយើងច្បាស់ជាគិតថាផ្លែក្រូចអាចជួយប្រឆាំងជាមួយជំងឺផ្ដាសាយតែមួយមុខទេដោយសារតែវាមានវីតាមីន A B6 និង C តែក្រូចក៏ជួយដល់សុខភាពបេះដូងដោយសារតែសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម និងcholine។ ប៉ូតាស្យូមជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងរបស់យើង។
៦.ផ្លែគីវី
ជាផ្លែឈើដែលសំបូរទៅដោយវីតាមីន C និងE ព្រមទាំងជាប្រភពរបបអាហារមានជាតិសរសៃផងដែរ។ ជាទូទៅអាហារដែលមានជាតិសរសៃខ្ពស់អាចធ្វើឱ្យយើងឆ្អែតបានយូរ និងជួយដល់ការគ្រប់គ្រងសម្ពាធឈាម កូឡេស្តេរ៉ូល និងជាតិស្ករក្នុងឈាម។
៧.ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើន និងមានអត្ថប្រយោជន៍ចំពោះសុខភាពបេះដូង។
៨.ក្រូចឆ្មា
ក្រូចឆ្មា មានរសជាតិជូរ ប៉ុន្តែវាមានអត្ថប្រយោជន៍មិនចាញ់ក្រូចផ្សេងៗដែរ ដោយសារតែសម្បូរទៅដោយវីតាមីន C និងអាចជួយកាត់បន្ថយសម្ពាធឈាម ធ្វើឲ្យបេះដូងមានសុខភាពល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]