តារាកម្សាន្ត: ពិតណាស់ នៅក្នុងផ្នត់គំនិតនិងការយល់ឃើញមួយចំនួនរបស់បុគ្គលជាទូទៅតែងតែរមែងគិតថា ពាក្យសោភីនី គឺសម្តៅលើស្រ្តីរកស៊ីមិនល្អ តែតាមការពិតទៅពាក្យ សោភីនីនេះ ជាឈ្មោះតារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងសម័យសង្គមរាស្រ្តនិយម ដោយអ្នកស្រីមានឈ្មោះពិតថា ស៊ុន សោភីនី បានចូលរួមសម្តែងជាមួយនឹងលោកសោម ដូវិន នៅក្នុងខ្សែភាពយន្តពិតរបស់ខ្លួនដែលមានចំណងជេីងថា "ឱ!ផ្សែងមរណៈ" ដែលដោយដឹកនាំរឿងដោយលោកកា ឆៃលាង ហៅសារ៉ាវុដ។
គួរកត់សម្គាល់ផងដែលថា នៅក្នុងរឿង ផ្សែងមរណៈ គឺបានរៀបរាប់ពីការជួបហេីយព្រាត់ប្រាស់រវាងគូស្នេហ៍មួយគូនៅក្នុងទឹកដីខេត្តសៀមរាបនាឆ្នាំ១៩៦០ ដែលបុរសនោះមានឈ្មោះណាសុី និងនារីម្នាក់នោះមានឈ្មោះថាសោភីនី។ ណាសុីបានស្លាប់ក្នុងថ្ងៃទី ៧ ខែមីនា ឆ្នាំ១៩៦០ ដោយសារវណ្ណៈស្នេហារវាងលោក និងនាងសោភីនី ពោលគឺម្តាយសោភីនីបានឲ្យនាងសោភីនីរៀបការជាមួយនឹងភូឈួយខេត្តសៀមរាប "ក្នុងរឿងឈ្មោះបូរិន" នាសម័យនោះ។ គួររំឭកផងដែរថា ណាសុី និងសោភីនី បានជួបគ្នានៅបារាយ៍ទឹកថ្លា គ្រាដែលសោភីនីលង់ទឹក ហេីយណាសុីបានជួយនាង បន្ទាប់មកភ្លេីងស្នេហាក៏បានកេីតឡេីងពីពេលនោះមក។ ប្រលោមលោកផ្សែងមរណៈក៏បានសរសេរឡេីង និងបញ្ចប់ក្នុងថ្ងៃទី ៣០ កក្កដា ១៩៦០ ដោយលោកហាក់ ឆៃហុក។ លុះដល់ឆ្នាំ១៩៦៦ ក៏មានជាខ្សែភាពយន្តដែលមានចម្រៀងពីរបទ គឺបទផ្សែងមរណៈ ច្រៀងដោយសុះ ម៉ាត់ និងបទលាហេីយសោភីនី ច្រៀងដោយសុីន សុីសាមុត៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពរូបភាព និងបទដកស្រង់អត្ថបទ: ចៅកម្ពុជា
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]