កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៧ ខែកញ្ញា ព្រឹកនេះសារព័ត៌មាន Insight បានរាយការណ៍ថាតារាសម្តែងស្រី Han Ye Seul បានប្រកាសដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីដោះស្រាយជាមួយគណនីមួយដែលបានវាយប្រហារនាងយ៉ាងសាហាវនៅលើវេទិកាអនឡាញ តារាស្រីរូបនេះ បានចែករំលែករូបថតនៃរបាយការណ៍ស៊ើបអង្កេតបឋមពីប៉ូលីស។

ក្នុងនោះផងដែរ មានអង្គប្រឆាំងពីរ ដែលត្រូវបានកំណត់អត្តសញ្ញាណនៅពីក្រោយការផ្សព្វផ្សាយព័ត៌មានមិនពិត ក៏ដូចជាការបង្ហោះអនាមិកជាបន្តបន្ទាប់ដែលប្រមាថទៅលើ Han Ye Seul ។ មិនតែប៉ុណ្ណោះ ប្រភពដដែលបានបញ្ជាក់ថា ពួកគេនឹងត្រូវកាត់ទោសពីបទបរិហាកេរ្តិ៍ប្រមាថកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃតាមច្បាប់ព្រហ្មទណ្ឌ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ Han Ye Seul បាននិយាយថានាងបានទាក់ទងទៅអាជ្ញាធរដើម្បីដោះស្រាយជាមួយនឹងការបញ្ចេញមតិព្យាបាទនេះហើយក៏បានបន្ថែមថា៖

Han Ye Seul

ថ្មីៗនេះ Han Ye Seul បានប្រឈមមុខជាបន្តបន្ទាប់នូវព័ត៌មានចម្រូងចម្រាស់គ្នាពីអ្នកយកព័ត៌មាន Kim Yong Ho ។ដោយលោក បានចោទប្រកាន់តារាស្រីរូបនេះថា ធ្លាប់ធ្វើការនៅបារនៅទីក្រុងឡូសអេនជឺឡេស។ ន្ទាប់ពីទទួលបានជ័យលាភីការប្រកួតប្រជែងតារាបង្ហាញម៉ូដរបស់ទូរទស្សន៍ SBS នាងបានបន្តបម្រើសេវាកម្មបុរសនៅតាមគ្រឹះស្ថានកម្សាន្តនៅប្រទេសកូរ៉េ។

យ៉ាងណាមិញ បន្ទាប់ពីនោះ Han Ye Seul បានបដិសេធការចោទប្រកាន់ជាបន្តបន្ទាប់របស់អ្នកយកព័ត៌មាន Kim Yong Ho ។ នាងបានបញ្ជាក់ថានាងមិនបានចូលរួមក្នុងពេស្យាចារទេហើយបានប្រកាសថានាងបានដាក់ពាក្យបណ្តឹងប្តឹងអ្នកយកព័ត៌មានម្នាក់នោះ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ លើសពីនេះ តារាស្រីស្រស់រូបនេះ ក៏បានប្រកាសពីការចាត់ចែងនិតិវិធីច្បាប់ទៅលើអ្នកប្រើអ៊ិនធឺណេតជាមួយនឹងការបញ្ចេញមតិមិនសមរម្យណាមួយដែលសំដៅលើនាងនិងមិត្តប្រុសរបស់នាង៕

ប្រភព៖ ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Han Ye Seul
Han Ye Seul
Han Ye Seul និងមិត្តប្រុស
Han Ye Seul និងមិត្តប្រុស
Han Ye Seul 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]