វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំពីបទផ្សព្វផ្សាយជំងឺកូវីដ -១៩ បន្ទាប់ពីបុរសរូបនោះ បានបំពានច្បាប់ធ្វើចត្តាឡីស័កនៅផ្ទះ។

យោងតាមរបាយការណ៍នៅលើគេហទំព័ររបស់តុលាការប្រជាជនខេត្តវៀតណាម បានអោយដឹងថា បុគ្គល Le Van Tri ត្រូវបានផ្តន្ទាទោសពីបទ“ ចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់ដល់មនុស្សផ្សេងទៀត” បន្ទាប់ពីរូបគេបានធ្វើដំណើរទៅខេត្តកំណើតរបស់គាត់គឺ Ca Mau ពីកន្លែងឆ្លងមេរោគកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសវ័យ ២៨ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទបំពានបទបញ្ជា ចត្តាឡីស័ក រយៈពេល ២១ ថ្ងៃ ដែលក្នុងនោះ នៅខេត្តភាគខាងត្បូងដែលមានអត្រាករណីទាបជាងទីក្រុងហូជីមិញហើយ បុរសនេះបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅថ្ងៃទី ៧ ខែកក្កដា។

យោងតាមរបាយការណ៍តុលាការ បាននិយាយថា“ ការរំលោភបំពានលើបទបញ្ជាចត្តាឡីស័កនៅផ្ទះរបស់ Tri បាននាំឱ្យមនុស្សជាច្រើនបានឆ្លងមេរោគកូវីដ ១៩ ហើយមានមនុស្សម្នាក់បានស្លាប់ នៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២១”។

ក្នុងនោះ បើតាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរៀតណាម បានរាយការណ៍ថា មានមនុស្ស ៨ នាក់បានឆ្លងមេរោគដោយសារ Tri។

ទន្ទឹមនោះដែរ ភាគច្រើននៃការឆ្លងនិងការស្លាប់ ត្រូវបានរាយការណ៍ ចាប់តាំងពីចុងខែមេសា ហើយរដ្ឋធានីហាណូយរបស់វៀតណាមនិងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញបានស្ថិតនៅក្នុងការបិទខ្ទប់យ៉ាងតឹងរ៉ឹងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ជាមួយគ្នានេះ មនុស្សជាច្រើនត្រូវបានផ្តន្ទាទោសពីបទចម្លងមេរោគកូវីដ -១៩ ទៅអ្នកដទៃនៅក្នុងប្រទេសវៀតណាម។

សូមរំលឹកផងដែរថា កន្លងមក មានបុរសវ័យ ៣២ ឆ្នាំម្នាក់នៅ Hai Duong ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ នៅក្នុងខែកក្កដា​ ក្នុងនោះ ក៏មានអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំនៅក្នុងខែមីនាពីបទចោទប្រកាន់ចម្លងមេរោគកូវីដ១៩នេះ ទៅអ្នកដទៃដូចគ្នា។

បន្ទាប់ពីរក្សាចំនួនករណីទាបកាលពីឆ្នាំមុនឥឡូវនេះ ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងររហូតមកដល់ពេលនេះ មានអ្នកឆ្លងជិត ៥៤០.០០០ នាក់និងមានអ្នកស្លាប់ជាង ១៣.០០០ នាក់៕

ប្រភព៖ CNA

រូបភាព ក្នុងកំឡុងកូវីដ១៩ នៅវៀតណាម
រូបភាព ក្នុងកំឡុងកូវីដ១៩ នៅវៀតណាម
រូបភាព ក្នុងកំឡុងកូវីដ១៩ នៅវៀតណាម
ទាហានវៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]