តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ សិល្បករចម្រៀងនិងជាអ្នករត់ជុំវិញប្រទេសកម្ពុជា ដើម្បីគៀងគររកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ លោកអួនបឋម ហៅសាយ ត្រូវបានលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា អញ្ជើញមកពិសាបាយថ្ងៃត្រង់ និងពិភាក្សាអំពីកិច្ចការមួយចំនួន។
សូមរំលឹកផងដែរថា លោកអ៊ួនបឋម ហៅសាយ មានស្រុកកំណើតនៅខេត្តរតនគិរី។ លោកត្រូវបានអ្នកគាំទ្រ និងហ្វេនៗជាច្រើនគោរពស្រលាញ់ និងគាំទ្រដោយសារតែទឹកដមសម្លេងក្នុងការបកស្រាយចម្រៀងរបស់តារាប្រុសរូបនេះមានភាពស្រទន់ និងអមដោយបេះដូងមនុស្សធម៌ ដោយលោកបានក្លាយទៅជាសិល្បករដំបូងបង្អស់នៅកម្ពុជាដែលបានរត់ជុំវិញប្រទេស គៀងគររកមូលនិធិមនុស្សធម៌ដើម្បីកុមារកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]