បរទេស៖ យោងតាម TMZ បានរាយការណ៍មកថា តារាចម្រៀងរ៉េប Lil Uzi Vert មានដាំគ្រាប់ពេជ្រដែលមានតម្លៃ ២៤ លានដុល្លារ ត្រូវបានទស្សនិកជន ចាប់ខ្វេះទាញចេញពីថ្ងាសរបស់លោក ខណៈពេលដែលតារាប្រុសរូបនេះ កំពុងចុះទៅក្រោមឆាក ជាមួយហ្វូងមនុស្ស។

តួយ៉ាងតាមប្រភពដដែលបានបន្តទៀតថា Lil Uzi Vert មិនបានបាត់បង់ត្បូងពេជ្រដ៏មានតម្លៃនេះទេ លើសពីនេះទៀតសោត ក៏មិនរងរបួសធ្ងន់ធ្ងរអីដែរ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ តារាវ័យ ២៦ឆ្នាំរូបនេះ ក៏បានសរសេរនៅលើ Instagram ថា ដោយបានលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lil Uzi Vert

ទោះជាយ៉ាងណាក្តី បន្ទាប់ពីមានរឿងរ៉ាវនឹកស្មានមិនដល់នេះ បានកើតឡើង តារាប្រុសរូបនេះ ក៏បានសម្រេចចិត្ត គាស់យកគ្រាប់ពេជ្រនឹងចេញ បន្ទាប់ពីបានពិគ្រោះពីសំណាក់លោកគ្រូពេជ្រ ដោយត្រូវបានលើកឡើងថា វានឹងអាចឆ្លងមេរោគ បើសិនមិនយកវាចេញ៕

ប្រភព៖ zingnews

សូមទស្សនរូបភាពខាងក្រោម៖ 

Lil Uzi Vert កាលមិនទាន់ដាំត្បូងនៅលើថ្ងាស
Lil Uzi Vert ក្រោយដាំត្បូងនៅលើថ្ងាស
Lil Uzi Vert ក្រោយយកត្បូងចេញពីថ្ងាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]