តៃវ៉ាន់៖ មកទល់នឹងពេលនេះ ជីវិតអាពាហ៍ពិពាហ៍រវាង តារាស្រី Ruby Lin និង ស្វាមីនាង លោក Wallace Huo មានរយៈពេល ៥ ឆ្នាំទៅហើយ ព្រមទាំងមានកូនស្រីតូចម្នាក់ដែលធ្វើឲ្យក្រុមគ្រួសាររបស់អ្នកទាំងពីរកាន់តែមានភាពកក់ក្តៅ បើទោះបីជា ប្ដីប្រពន្ធមួយគូនេះបានប្រឈមមុខនឹងពាក្យចចាមអារ៉ាមរាប់មិនអស់នៅលើបណ្តាញសង្គម។
ដោយឡែក កាលពីថ្មីៗនេះ យោងតាមគេហទំព័រដ៏ល្បីមួយ ស្រាប់តែបានបង្ហាញពីព័ត៌មានដ៏លម្អិតនៅក្នុងជីវិតរបស់តារាប្រុសស្រីមួយគូនេះ ដែលបានបង្ហើបថា នៅក្នុងពេលមួយដែលបានរួមដំណើរជាមួយនឹងភរិយាបណ្ដូលចិត្តទៅពិធីជប់លៀងមួយ ហើយនៅពេលនោះ លោក Wallace Huo បានស្រវឹងស្រាខ្លាំង បន្ទាប់មក ជំនួយការរបស់ Ruby Lin បានព្យាយាមនាំតារាសម្តែងប្រុសរូបនេះចូលនៅក្នុងឡាន ប៉ុន្តែលោកមិនព្រមចូលនោះទេ ផ្ទុយទៅវិញ លោកនៅតែហៅឈ្មោះប្រពន្ធរបស់ខ្លួន ដោយរង់ចាំរហូតដល់ តារាស្រី Ruby Lin ឡើងឡានដើម្បីអង្គុយជាមួយគ្នាដោយសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈព័ត៌មានលម្អិតនេះ ខាងគេហទំព័រដដែលនេះ ក៏បានរៀបរាប់ទៀតថា លោក Wallace Huo ពិតជាស្រឡាញ់និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះភរិយារបស់ខ្លួន បើថ្វីត្បិតតែជាមនុស្សដែលមិនសូវចូលចិត្តបង្ហាញអារម្មណ៍ឆើតឆាយ ដូចគូស្វាមីភរិយាដទៃទៀតក៏ដោយ ហើយសេចក្តីស្រឡាញ់របស់ លោក Wallace Huo ដែលមានចំពោះភរិយា នាង Ruby Lin តែងតែត្រូវបានបង្ហាញនៅក្នុងរឿងតូចតាច បើសូម្បីតែពេលស្រវឹងក៏តារាប្រុសរូបនេះ នៅតែព្រួយបារម្ភពីសុវត្ថិភាពចំពោះប្រពន្ធរបស់លោក ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]