រាជធានីភ្នំពេញ: នៅសល់មិនដល់ជាង៣ខែទៀតផង កាលបរិច្ឆេទនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុបដែលបានគ្រោងទុកនឹងឈានចូលមកដល់ ដោយសម័យប្រលងនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
យ៉ាងណាមិញ ដោយសារតែថ្ងៃប្រលងខិតចូលមកដល់ រីឯសិស្សានុសិស្សក៏កំពុងតែសំភី ប្រឹងប្រែងរៀនសូត្រ យ៉ាងយកចិត្តទុកដាក់ បើទោះបីជាការសិក្សាតម្រូវឲ្យរៀនតាមអនឡាញក៏ដោយនោះ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន និងសិស្សានុសិស្សមកស្គាល់រាមច្បងជើងខ្លាំងទាំង៦នាក់ ដែលទទួលបាននិទ្ទេសA លំដាប់ពិន្ទុ១០០ ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថាបាក់ឌុបចាប់តាំងពីឆ្នាំ២០១៤មក ដោយនៅក្នុងនោះរួមមាន÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/.យុវសិស្ស ចាន់ ពិចិត្រ អតីតសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៤
២/.យុវសិស្ស ម៉ាន តូតា អតីតសិស្សវិទ្យាល័យបាក់ទូកនិទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៥
៣/.យុវសិស្ស កាំង ស៊ីញលី អតីតសិស្សវិទ្យាល័យប៊ែលធីអន្តរជាតិ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៦
៤/.យុវសិស្ស ស គីមស៊ា អតីតសិស្សវិទ្យាល័យប៊ែលធីអន្តរជាតិ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៧
៥/.យុវសិស្ស ថន រតនា អតីតសិស្សវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៨
៦/.យុវសិស្ស សៀង ស៊ីផាត់ អតីតសិស្សវិទ្យាល័យក្រុងព្រះសីហនុ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៩
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]