បរទេស៖ យោងតាមសារត៌មានបានឲ្យដឹងថា Aries Tanto ជាក្រុមចម្រៀងដ៏ល្បី​ ដែលត្រូវបានគេស្គាល់អ្នកលេងហ្គីតា បានរាយការណ៍មកថា ខណៈដែរ កំពុងសម្តែងនៅលើឆាក រូបលោកស្រាប់តែគាំងបេះដូងនិងបាត់បង់ស្មារតីតែម្តង។

ជាក់ស្តែង ភ្លាមៗ នោះ លោកត្រូវបានអ្នកគ្រប់គ្រងរបស់គាត់ដឹកទៅមន្ទីរពេទ្យ Bungsu នៅទីក្រុង Bandung ។ ទោះយ៉ាងណាក៏ដោយ ជាអកុសល សិល្បករដ៏ឆ្នើមរូបនេះ បានផុតដង្ហើម មុនពេលទៅដល់មន្ទីរពេទ្យ ក្នុងអាយុ ៤៦ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិល្បៈករ Aries Tanto ហៅម្យ៉ាងទៀតថា Eben ដែលជាសមាជិកស្ថាបនិក ដែលលោក បានមានការបំផុសគំនិត បានបង្កើតក្រុមតន្រ្តី Burgerkill នៅឆ្នាំ ១៩៩៥ ថែមទាំងបានចេញអាល់ប៊ុមដំបូងរបស់ពួកគេ បានសាងកេរ្តិ័ឈ្មោះ បានល្បីល្បាញភ្លាមៗ នៅក្នុងឧស្សាហកម្មតន្រ្តីឥណ្ឌូនេស៊ី និងបានឈានទៅដល់អន្តរជាតិទៀតផង៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]