ចង់ស្អាត គ្នាយើងស្រីៗមួយចំនួនព្យាយាមលាបឡេលាយ ខាត់ស្បែក ចាក់ ឬលេបថ្នាំផ្សេងៗ ធ្វើយ៉ាងណាឲ្យបានស្បែកសភ្លឺថ្លា។ មិនត្រឹមតែលាបឡេទេ ស្រីៗខ្លះ មុននឹងចេញក្រៅពេលថ្ងៃ ខំប្រឹងឃ្លុំខោអាវវែងៗ ២-៣ជាន់ ព្រោះខ្លាចត្រូវថ្ងៃទៅស្បែកខ្មៅ ប៉ុន្តែការដែលប្រឹងឃ្លុំខ្លាំងពេកទាំងដែលមេឃក្ដៅ អាចបង្កើនកម្ដៅរាងកាយ ប្រឈមនឹងបញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក។
បើយើងស្លៀកសម្លៀកបំពាក់ច្រើនជាន់ពេកក្នុងអាកាសធាតុក្ដៅ វាអាចបណ្ដាលឲ្យខ្យល់គរដោយសារកម្ដៅខ្លាំងពេក។ បញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក គឺជាស្ថានភាពមួយធ្វើឲ្យមានការបែកញើសខ្លាំង និងជីពចរដើរលឿន ជាហេតុបណ្ដាលឲ្យរាងកាយយើងឡើងកម្ដៅ។ បើមិនបានព្យាបាល ឬដោះស្រាយទាន់ពេលវេលាទេ បញ្ហាខ្យល់គរដោយសារកម្ដៅអាចបណ្ដាលទៅជាសន្លប់ដោយសារក្ដៅខ្លាំងពេក ជាស្ថានភាពមួយអាចគំរាមកំហែងដល់អាយុជីវិតយើងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោគសញ្ញានៃបញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក៖
- ហត់ ល្ហិតល្ហៃ
- ចង្អោរ ឬក្អួត
- ដង្ហក់
- វិលមុខ ឈឺក្បាល
- ស្រវាំងភ្នែក
- ខ្សោយ
- ចង្វាក់បេះដូងលឿន និងសម្ពាធឈាមធ្លាក់។ល។
តាមពិតទៅ បញ្ហាខ្យល់គរដោយសារកម្ដៅខ្លាំងពេក ជាធម្មតាបាត់ទៅវិញដោយឯកឯង បន្ទាប់ពីផឹកទឹក និងសម្រាកនៅកន្លែងត្រជាក់ៗឲ្យបានឆាប់បំផុត។ វាចាំបាច់ណាស់ដែលយើងបំពេញជាតិទឹកក្នុងរាងកាយវិញ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗកើតឡើង។
លើសពីនេះ បើយើងមិនបានដោះស្រាយវាលឿន បញ្ហាខ្យល់គរអាចបណ្ដាលឲ្យយើងសន្លប់ដោយសារក្ដៅខ្លាំងពេក ជាហេតុអាចប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យខូចសរីរាង្គ និងអាចធ្វើឲ្យយើងស្លាប់បានថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]