ព្រះសីហនុ៖ នៅម៉ោងប្រមាណជា ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការអះអាងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ខេត្តព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបងដែលមានតម្លៃត្រឹមតែ 1900 រៀលប៉ុណ្ណោះក្នុង១គីឡូ ដែលមានទីតាំងនៅផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ”។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះទៅពិនិត្យមើលការចាត់ចែងលក់ជូនបងប្អូនដោយផ្ទាល់តែម្ដង។
គ្រាន់តែមកដល់ភ្លាមប្រជាពលរដ្ឋក្នុងក្រុងកំពង់សោមបានមកចាំត្រៀបត្រា រង់ចាំទិញដោយទឹកមុខសប្បាយរីករាយជាខ្លាំង។ ការលក់ផ្លែមៀន តាង៉ែន ពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនមែនធ្វើការលក់តែ១ថ្ងៃឡើយ ពោលគឺលក់រហូតគ្រប់ ១០០០តោន ដែលអ្នកឧកញ៉ាបានសន្យាទិញពីប្រជាពលរដ្ឋ ខណៈដែលមកដល់ម៉ោងនេះក្រុមការងារទើបតែប្រមូលទិញបានចន្លោះ ២០០ ទៅ ៣០០ តោនតែប៉ុណ្ណោះ ពោលតាមបណ្ដាខេត្តអាចបន្តលក់ចន្លោះ៧ថ្ងៃទៅ១០ថ្ងៃ ទៅតាមស្ថានភាពជាក់ស្ដែង។
យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ទៅលក់ក្នុងតម្លៃខាតដើមជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ គឺដើម្បីឱ្យអ្នកកំពង់សោមបានភ្លក់រសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះកំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។
គួររំលឹកផងដែរថា ការចុះប្រមូលទិញដល់ចម្ការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅពេលនេះ ស្របតាមការចង្អុលបង្ហាញដោយផ្ទាល់ពីរាជរដ្ឋាភិបាល នៅក្នុងការលើកស្ទួយ និងរកដំណោះស្រាយបញ្ហាខ្វះទីផ្សារជូនប្រជាកសិករខ្មែរយើងឱ្យបានទាន់ពេលវេលា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]