ចិន៖ តារាសម្ដែងស្រី Dilraba ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈ ព្រមទាំងទទួលបាននូវការយកចិត្តទុកដាក់តាមដាន រាល់ពេលដែលនាងបានចូលរួមក្នុងកម្មវិធីនានា និងថតរូបទស្សនាវដ្តីជាដើម។ 

ជាក់ស្ដែង ថ្មីៗនេះ មានអ្នកសរសេរប្លុកជនជាតិចិនដ៏ពេញនិយមម្នាក់ បានចែករំលែកនូវរូបភាពរបស់តារាស្រីរូបនេះ ដែលត្រូវចាប់បានពេលនាងកំពុងថតការផ្សាយពាណិជ្ជកម្មម៉ាកយីហោមួយ ដោយនៅក្នុងរូបថតទាំងនោះ ដែលមិនមែនជារូបភាពដែលបានកែសម្រួលរួចរាល់នោះទេ ព្រមទាំងបានបង្ហាញពីរូបសម្រស់ពិតរបស់នាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីត្បិតតែជារូបភាពដែលថតបានពីចម្ងាយក៏ពិតមែន តែនៅក្នុងនោះក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ពីមុខមាត់ដ៏ស្រស់ស្អាត ជាមួយនឹងរាងស្លីមតូចច្រឡឹងរបស់នាង នៅក្នុងរ៉ូបពណ៌ស ដែលពោរពេញដោយភាពទាក់ទាញ ដែលកំពុងតែធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានបញ្ចេញមតិសរសើរ និងធ្វើការ ប្រៀបធៀបទៅនឹងរូបថតជាច្រើនដែលបានកែសម្រួលដោយស្ទូឌីយោ ថានៅក្នុងជីវិតពិតគឺមិនមានភាពខុសគ្នាច្រើននោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]