រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនស្គាល់យ៉ាងច្បាស់រួចមកហើយ តារាសម្តែងជើងចាស់ដ៏ល្បី លោកស្រី ចាន់ តារាទី ពេលនេះ បានផ្លាស់ប្តូរអាជីពជាអ្នកសម្តែង មកធ្វើជាអ្នកលក់ផ្អកប្រហុក ត្រងៀត ដោយសារតែបច្ចុប្បន្នភាពនៃបញ្ហារាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈកិច្ចសម្ភាសន៍មួយជាមួយ កម្មវិធីសិល្បករកម្ពុជា និងសង្គម លោកស្រី ចាន់ តារាទី បានលើកឡើងថា មកទល់សព្វថ្ងៃនេះ លោកស្រី មានកូនបីនាក់ ហើយកូនលោកស្រី សុទ្ធតែធំដឹងក្តី និងបានរៀនចប់មានការងារធ្វើ តែយ៉ាងណា លោកស្រី នៅតែពុះពារគិតគូរដល់អនាគតកូនៗជានិច្ច ព្រោះលោកស្រីជាបង្គោលចំហរដ៏ធំសម្រាប់កូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ មុននឹងមកលក់គ្រឿងប្រហុក ផ្អក ត្រងៀត ។ល។ តាមប្រព័ន្ធអនឡាញនេះ លោកស្រីក៏ធ្លាប់លក់គុយទាវ បានមួយរយៈ តែត្រូវផ្អាកទៅវិញ ដោយសារការរាលដាលនៃកូវីដ១៩ ចំណែកឯ ការថតរឿងពីមុន ក្នុងមួយខែ លោកស្រីអាចថត បានពី៣ ទៅ៤ រឿងឯណោះ តែឥឡូវនបានត្រឹមតែ១រឿងប៉ុណោះ។
សូមជម្រាបថា មកទល់ពេលនេះ លោកស្រី ចាន់ តារាទី កំពុងតែប្រកបរបរលក់ ផ្អកប្រហុក ត្រងៀត ទឹកឃ្មុំជាដើម តាមប្រព័ន្ធអនឡាញ ហើយជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើន បានជួយទិញ លោកស្រីផងដែរ។ ហើយរបស់ដែលលោកស្រីលក់ មិនមានប្រើប្រាស់សារធាតុគីមីនោះទេ ហើយករណីបើមានរបស់ណាខូច ឬមិនល្អ លោកស្រី ថែមទាំងដូរជូនភ្ញៀវវិញទៀតផង។
បើតាមការបញ្ជាក់ពីលោកស្រី ក្នុងមួយថ្ងៃ ទទួលបានការទិញកម្ម៉ង់ពីភ្ញៀវតាមអនឡាញ ដូចជា ប្រហុក និងពងត្រី ប្រមាណ ២០គីឡូ និង ផ្អក ៣០គីឡូ លក់តែ២ ថ្ងៃ ជាដើម។
អ្វីដែលគួរកោតសរសើរចំពោះ លោកស្រីនោះ គឺលោកស្រី ចាន់ តារាទី មិនចេះប្រកាន់ខ្លួននោះទេ បើទោះបីជាតារាសម្តែងរូបនេះ មានកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញយ៉ាងណាក្តី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]