អ៊ីស្រាអែល៖ អ្នកជំនាញមេរោគរាតត្បាតជាតិអ៊ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃសៅរ៍នេះ ថា អ៊ីស្រាអែលគួរតែចាប់ផ្តើមរៀបចំគម្រោងសម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី ៤ ជាយថាហេតុដោយមិនបញ្ជាក់ពីពេលវេលាដែលទំនងជានឹងកើតឡើង។
លោកវេជ្ជបណ្ឌិត Salman Zarka បានប្រាប់វិទ្យុក្នុងស្រុកថា ដោយសារមេរោគនេះកំពុងរាតត្បាត ដូច្នេះ យើងក៏ត្រូវត្រៀមខ្លួនសម្រាប់ការប្រយុទ្ធលើកទី ៤ ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការចាក់ដូសជំរុញលើកក្រោយគួរតែត្រូវបានកែប្រែដើម្បីផ្តល់នូវការការពារប្រសើរជាងមុនចំពោះវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី ដូចជា វីរុសប្រភេទដែលតា (Delta) ដែលមានការចម្លងខ្ពស់ និងលឿននោះ។
ក្នុងនោះ លោក Zarka បាននិយាយថា នេះគឺជាជីវិតរបស់យើងចាប់ពីពេលនេះតទៅនៅក្នុងរលកនៃការឆ្លងផ្សេងៗទៀត។ សូមជម្រាបថា ប្រទេសអ៊ីស្រាអែល ដែលជាមេដឹកនាំពិភពលោកក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសនេះ ទោះយ៉ាងណាក៏ដោយកំពុងតស៊ូដើម្បីទប់ស្កាត់រលកទី ៤ នៃជំងឺដ៏កាចសាហាវនេះ នៅក្នុងប្រទេសដែលកំពុងមានការឆ្លងនៃវីរុសប្រភេទដែលតានេះ ។
រហូតមកដល់ពេលនេះ មានជនជាតិអ៊ីស្រាអែលជាង ៦.០០០.០០០ នាក់ដែលជាចំនួនប្រជាជនភាគច្រើនរបស់ប្រទេសនេះ បានទទួលវ៉ាក់សាំង Pfizer យ៉ាងតិចមួយដង ខណៈដែលមនុស្ស ជាង៥.៥០០.០០០ នាក់បានទទួលពីរដូស៕
ប្រភព៖ i24News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]