រាជធានីភ្នំពេញ ៖ សព្វថ្ងៃនេះ នរណាៗក៏ស្គាល់ អ្នកនាង ទ្រី ដាណា គ្រប់គ្នាដែរ ជាសេដ្ឋីចិត្តធម៌ម្នាក់ ដែលតែង ជួយជ្រោមជ្រែងអ្នកក្រីក្រ ទីទ័លក្រច្រើនគ្រួសារមកហើយ មិនតែប៉ុណ្ណោះ ក៏ជា ម្ចាស់ថៅកែហាងមាស-ពេជ្រធំជាងគេ នៅខណ្ឌព្រែកព្នៅថែមទៀតផង ក្នុងនោះ ក៏មានយីហោផ្ទាល់ខ្លួន លក់ផលិតផលថែមទៀត។

ជាមួយគ្នានេះ មហាជនធ្លាប់ផ្អើលរួចម្តងមកហើយ ក្រោយពេល អ្នកនាង ទ្រី ដាណា ហាក់បង្ហើបប្រាប់ថា ចង់លែងលះជាមួយស្វាមី ដោយសារតែ ការយកគ្រួសារខ្លួនធំពេក រហូតប៉ះពាល់ដល់ ទំនាក់ទំនងស្វាមីភរិយា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ថ្មីៗនេះ លែងខ្លាំងជាងពេលមុន អ្នកនាង ទ្រី ដាណា និយាយត្រង់ៗគ្មានលះបាំងតែម្តង ដោយក្នុងនោះ ហ្វេនៗបានសួរថា «បាត់ពូខ្មៅ ទៅណា» តែខណៈនោះ រូបនាងបែរបញ្ជាក់ថា ជិតលែងលះហើយ ព្រោះ ស្វាមីខ្លួនមិនព្រមបង្ហោះរូបភរិយា ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន តែបើបង្ហោះហើយ ក៏លុបចេញវិញ ដែលនេះ ហាក់ខុសប្លែកព្រោះ ជាគូស្វាមីភរិយា ត្រូវគ្នាលេងសើចធម្មតា តែនិយាយដល់ការលែងលះ មិនដឹងថា លែងដាច់ទេ ក្រែងគេមានល្បិចលួងលោមផ្សេងៗ។

មិនតែប៉ុណ្ណោះ រូបនាង ក៏បន្ថែមថា ប្រសិនបើជា លែងគ្នាដាច់មែននោះ ស្ទើរតែ ជប់លៀងឲ្យផ្អើលប្រទេសតែម្តង លើសពីនេះទៅទៀត រូបនាង លើកឡើងថា រៀបការជាមួយស្វាមីបច្ចុប្បន្ននេះ អ្នកទាំងពីរមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ បើលែងដាច់ ទី១ ជប់លៀង ទី២ ខួរក្បាលគិតតែការរកស៊ីឲ្យរីកចម្រើនថែម មិនយកខួរក្បាលទៅគិតរឿង វាទៅលេងឆាតជាមួយស្រី រឿងគ្រួសារវា ឲ្យរញ៉េរញ៉ៃដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ទ្រី ដាណា
  អ្នកនាង ទ្រី ដាណា
  អ្នកនាង ទ្រី ដាណា
  អ្នកនាង ទ្រី ដាណា
  អ្នកនាង ទ្រី ដាណា និងស្វាមី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]