ជប៉ុន៖ តារាសម្តែងនិងផលិតករតន្ត្រី Masaru Ezaki ត្រូវគេរាយការណ៍មកថា បានទទួលមរណភាព បន្ទាប់ពីបានឆ្លងជំងឺកូវីដ ១៩ ប៉ុន្មានថ្ងៃ ស្ថិតក្នុងវ័យ អាយុ ៥០ ឆ្នាំ។ នេះបើយោងតាមកាសែត Mainichi តារារូបនេះមិនបានចាក់វ៉ាក់សាំងទេ។

ក្នុងកំឡុងពេលមានជំងឺមួយនេះ គ្រាន់តែមានរោគសញ្ញាស្រាល ដូច្នេះលោកនៅផ្ទះម្នាក់ឯង ដើម្បីព្យាបាលនិងធ្វើតាមការណែនាំរបស់មណ្ឌលសុខភាពសាធារណៈ។ ទោះយ៉ាងណាស្ថានភាពរបស់លោក បានប្រែទៅជាកាន់តែអាក្រក់ទៅៗ បានធ្វើឲ្យ លោកកាន់តែ ពិបាកដកដង្ហើមមានគ្រុនក្តៅខ្លាំង ជាអកុសលលោកបានស្លាប់នៅក្នុងផ្ទះ មុនពេលទៅដល់បន្ទប់សង្គ្រោះបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារស្ថានភាពជំងឺរាតត្បាតគួរឲ្យកត់សម្គាល់ ពិធីបូជាសពរបស់តារាប្រុសរូបនេះ បានធ្វើឡើងនៅក្នុងក្របខ័ណ្ឌគ្រួសារ និងជាលក្ខណៈឯកជន។

បច្ចុប្បន្នប្រទេសជប៉ុនមានករណីកូវីដ ១៩ ជាច្រើនហើយបន្តពង្រីកស្ថានភាពគ្រាអាសន្ននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ ទោះយ៉ាងណាអត្រាមនុស្សចាក់ថ្នាំនៅប្រទេសនេះនៅមានកម្រិតទាបនៅឡើយដោយសារតែការភ័យខ្លាចរបស់ប្រជាជនជប៉ុនអំពីផលប៉ះពាល់នៃវ៉ាក់សាំង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖ 

Masaru Ezaki
Masaru Ezaki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]