កណ្ដាល៖ ជាដំណឹងល្អមួយដែល នាពេលនេះ ស្ដ្រីមានផ្ទៃ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចទទួលយកនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានដូចគេឯងដែរ ក្នុងករណីគាត់មានសុខភាពល្អ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ការលើកឡើងបែបនេះរបស់លោកជំទាវ ឱ វណ្ណឌីន បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល បន្ទាប់ពីមានប្រជាពលរដ្ឋងឿងឆ្ងល់ពាក់ព័ន្ធស្ដ្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានមានប្រសាសន៍ថា៖ ចំពោះស្ដ្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះនេះ ប្រសិនបើគាត់មានសុខភាពធម្មតា គាត់អត់មានជំងឺដង្កាត់អីទេ ហើយគាត់ស្ម័គ្រចិត្តចង់ចាក់ គឺគាត់អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន មិនថាពេលណា មិនថាខែណានោះទេ ឲ្យតែគាត់ស្រួលខ្លួន ហើយគាត់ចង់ចាក់សូមអញ្ជើញមកចាក់។

លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការសង្ស័យទៅលើប្រសិទ្ធភាព និងគុណភាពនៃវ៉ាក់សាំង ព្រោះអង្គការសុខភាពពិភពលោក WHO បានដាក់ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់រួចហើយ ហើយមុនពេលអនុញ្ញាតឲ្យប្រើប្រាស់ អង្គការសុខភាពពិភពលោក បានសិក្សាច្បាស់លាស់ណាស់ជុំវិញប្រសិទ្ធភាព និងគុណភាពនេះ។

លើសពីនេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ ដើម្បីកុំឲ្យមានការរើសអើងប្រភេទវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលចាក់ជូននេះ ព្រោះថាវ៉ាក់សាំងទាំងអស់សុទ្ធតែមានគុណភាពដូចគ្នាៗ និងអាចការពារប្រជាពលរដ្ឋពីការឆ្លងជំងឺកូវីដ១៩ ហើយក្នុងករណីឆ្លង ក៏ទប់ស្កាត់មិនឲ្យឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរផងដែរ៕

ប្រភព៖ FN

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]