ភ្នំពេញ៖ ជឿជាក់ថាបងប្អូនប្រិយមិត្តមិនតិចទេ ដែលជាហ្វេនរបស់កុមារី ម៉ានីកា ដែលសព្វថ្ងៃតារាសម្ដែងវ័យក្មេងរូបនេះ បានកំពុងឆាបយកបេះដូងអ្នកទស្សនាទាំងចាស់ទាំងក្មេងឲ្យជក់ចិត្តដិតអារម្មណ៍និងស្រលាញ់គាំទ្រទៅលើសមត្ថភាពសម្ដែងដ៏រស់រវើកនិងប៉ិនប្រសព្វខ្លាំងរបស់គេទៀតផង។

យ៉ាងណាមិញ ក្រៅពីមានដុងផ្នែកសិល្បៈសម្ដែងហើយ កុមារីរូបនេះក៏មានរូបសម្បត្តិល្អស្រស់ផូផង់ផងដែរ ខណៈដែលប្អូនស្រីទើបតែមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងនេះម៉ានីកា ទោះបីវ័យក្មេងពិតមែន តែការតុបតែងខ្លួនក៏មិនចាញ់មនុស្សធំប៉ុន្មានដែរ ក្នុងនោះមានទាំងឈុតទាន់សម័យ លេងស្ទាយ៍ ឃ្យូតៗ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រោយបានឃើញ ម៉ានីកា ស្លៀកឈុតប្រពៃណីបុរាណភ្លាម សម្រស់តារាកុមារីរូបនេះ ផ្លាស់ប្រែ១៨០ដឺក្រេ ប្រែពីស្អាតបែបខ្យូតៗ ក្លាយជា ដូចជាមនុស្សស្រីធំពេញរូបពេញរាង មើលទៅសែនរមទម្យ សុភាពរាបសា បង្កប់ស្នាមញញឹមតិចៗថែមទៀតនោះ កាន់តែមើលទៅ ស្រស់ស្អាតជាទីគាប់ចិត្ត ភ្នែកមនុស្សផងគ្នា តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

  កុមារី ម៉ានីកា
  កុមារី ម៉ានីកា
  កុមារី ម៉ានីកា
  កុមារី ម៉ានីកា
  កុមារី ម៉ានីកា
  កុមារី ម៉ានីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]