រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ប៉ូលិស ម៉ាត់ ពិសី ដែលបានបង្ករបួស្នាមលើនារីម្នាក់ បណ្តាលឱ្យបែកក្បាលហូរឈាមពេញខ្លួន កាលពីយប់មិញនេះ ត្រូវបានឃាត់ខ្លួនហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហានេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា បានចេញសេចក្តីបកស្រាយបំភ្លឺ និងផ្តល់នូវដោះស្រាយជូនភាគីទាំងសងខាងដូចខាងក្រោម៖
១. មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកេីតហេតុរួច។
២. សមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក ជួបជាមួយក្រុមគ្រួសារជនរងគ្រោះចរចារគ្នារឿងសំណង ថ្លៃព្យាបាល …បេីជនរងគ្រោះមិនសុខចិត្ត សមត្ថកិច្ចនឹងអនុវត្តបន្តដោយក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
៣. ប្រសិនបេីជនរងគ្រោះ ចរចារត្រូវគ្នាបញ្ចប់រឿងត្រឹមសំណង មន្ត្រីនោះក៏នៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ។
៤. ចំពោះអ្នកបេីកបរល្មេីសច្បាប់ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]