រាជធានីភ្នំពេញ ៖ ពិតណាស់ នាវេលាម៉ោង៨យប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ហើយក៏ មានប្រជាជនជាច្រើននាក់ ផ្ទុះការបញ្ចេញមតិរិះគន់ យ៉ាងច្រើនគំហុកលើសមត្ថកិច្ចមួយរូប ដែលបាន យកអាយកូម វាយបែកក្បាល នារីម្នាក់ហូរឈាម។
ទីកន្លែងកើតហេតុគឺ នៅប៉ុស្តិ៍ត្រួតពិនិត្យ និងផាកពិន័យអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព នៅម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដោយជនរងគ្រោះឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ហើយអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ។ ដោយមន្រ្តីនគរបាលដែលប្រើហិង្សាឈ្មោះ ម៉ាត់ ពិសី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយល្បីកក្រើកករណីនេះ នារីម្នាក់ ស្រាប់តែចេញមក ទម្លាយប្រាប់ថា សមត្ថកិច្ចរូបនេះ ធ្លាប់បានឡើងដល់ ស្នងការខណ្ឌ៧មករា ម្តងរួចមកហើយ កាលពីថ្ងៃទី ២៨ តុលា ២០២០ កន្លងទៅ ក្នុងករណីដូចគ្នា ដោយយក ID វាយក្បាលប្អូនប្រុសខ្លួនបែកដូចនារីម្នាក់នេះ បង្កស្នាមដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ រូបនាង ក៏បានលើកឡើងថា ពេលដោះស្រាយនោះ រូបប៉ូលីសរូបនេះ នឹងយកលេសដោះសារថា គាត់គ្មានចេតនា ឬ គាត់គ្រាន់តែ រាដៃទប់ តែប៉ុណ្ណោះ ចុងក្រោយរូបនាង បានត្រឹមសុំកុំឲ្យរឿងនេះ នឹងកើតឡើងទៅលើនរណាម្នាក់ទៀត។
គួរបញ្ជាក់ថា បងស្រីជនរងគ្រោះ បានឱ្យដឹងថា ប្អូនស្រីខ្លួនជិះម៉ូតូដែលបុរសម្នាក់ជាអ្នកឌុប ដោយមិនមានពាក់មួកសុវត្ថិភាព ពេលដល់គោលដៅត្រួតពិនិត្យ ឃើញដូចច្នោះ បុរសនោះ ក៏ជិះម៉ូតូមកក្រោយវិញ ស្រាប់តែមន្ត្រីនគរបាលមួយរូប ចាប់ឃាត់ តែចាប់មិនជាប់ ក៏បានវាយនឹងវិទ្យុទាក់ទង បណ្តាលអោយបែកក្បាលហូរឈាម៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]