ហុងកុង៖ ថ្មីៗនេះ រូបភាពថ្មីមួយរបស់តារាសម្ដែងស្រីជើងចាស់ Angie Chiu ដែលត្រូវបានគេបង្ហោះតាមអ៊ីនធឺណិត កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងអ្នកគាំទ្ររបស់នាងម្នាក់ ដោយនៅក្នុងនោះតារាស្រីរូបនេះបានតុបតែងខ្លួន ពាក់អាវនិងមួកដែលស្ទាយ៍ដ៏ទាន់សម័យ មិនចាញ់តារាស្រីក្មេងៗនោះទេ។ 

តែទោះយ៉ាងណា ក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិថា តារាស្រី Angie Chiu អាចមិនរក្សានូវរូបរាងរបស់នាងបាន ដោយបង្ហាញពីស្នាមជ្រីវជ្រួញជាច្រើននៅលើមុខ កនិងដៃ របស់នាង ដែលមានភាពចាស់គួរឱ្យកត់សម្គាល់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងរូបភាពផ្សេងៗទៀតពីតារាស្រីរូបនេះ ក៏បានធ្វើឲ្យអ្នកទស្សនាជាច្រើនកាន់តែជក់ចិត្ត ជាមួយនឹងការបង្ហាញរូបសម្រស់ដ៏វ័យក្មេង និងមានភាពស្រស់ស្អាតទាក់ទាញយ៉ាងខ្លាំង ទាំងឈុតសម្លៀកបំពាក់និងមុខមាត់របស់តារាស្រីរូបនេះ ព្រមទាំងទទួលបានការសរសើរយ៉ាងខ្លាំង ក្នុងពេលដែលនាងមានវ័យក្បែរ ៧០ ឆ្នាំទៅហើយ តែនៅតែក្មេងនិងស្រស់ស្អាត ដោយមិនគិតពីអាយុនោះទេ។ 

គួរបញ្ជាក់ផងដែរថា តារាស្រី Angie Chiu គឺជាសិល្បករដ៏ល្បីម្នាក់ នៅក្នុងទស្សវត្សរ៍ ៨០ និង ៩០ ដោយត្រូវបានទស្សនិកជនជាច្រើនស្គាល់តាមរយៈខ្សែភាពយន្តល្បីៗ ជាមួយនឹងទេពកោសល្យសម្ដែងយ៉ាងល្អ ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angie Chiu
Angie Chiu
Angie Chiu
Angie Chiu
Angie Chiu
Angie Chiu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]