រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលត្រូវបានមហាជនស្គាល់ថា ម្ចាស់ថៅកែហាងមាសចិត្តធម៍មួយរូប បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសារតែគិតតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ លោកស្រី ទ្រីដាណា ក៏បានបង្ហើបថា បើបានលែងលះដាច់ស្រេចមែននោះ នឹងធ្វើលោកស្រីធូរចិត្តដូចដកបន្លាចេញពីទ្រូង ហើយថែមទាំងជប់លៀងឱ្យផ្អើលពេញមួយប្រទេសតែម្តង។

ការលើកឡើងបែបនេះ ក្រោយពីមានព័ត៍មានថា មានរឿងក្តីក្តាំចង់លែងលះគ្នា ដោយសារតែ រឿងស្វាមី លោកស្រី ទ្រី ដាណា មិនព្រមបង្ហោះរូបភរិយានៅលើហ្វេសប៊ុកផ្ទាល់ខ្លួន តែប្រសិនជាបើបានបង្ហោះហើយ ក៏លុបចេញវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមរយៈវីដេអូឡាយប្រមាណ ១២នាទី នៅលើបណ្តាញសង្គមហ្វេសប៊ុក ពូម៉ៅ បានបង្ហើបថា ទ្រព្យសម្បត្តិ និងមុខរបររកស៊ី សុទ្ធតែមានចំណែកតស៊ូរបស់លោក ជាមួយលោកស្រី ទ្រី ដាណា។ អ្វីដែលសង្វេគនោះ លោកបន្តថា លោកស្រី ទ្រី ដាណា ឱ្យលោក ចុះចេញយកត្រឹមតែឡានមួយ និងដីប៉ុណ្ណោះ។

ក្នុងនោះ ពូម៉ៅ បានទម្លាយថា លោកស្រី ទ្រី ដាណា ឱ្យតម្លៃលោកជាស្វាមី មិនស្មើនឹងជំនួយការរបស់លោកស្រី នោះទេ។ ពូម៉ៅចោទសួរថា បើប្រពន្ធល្អមែនទែន ប្តីនឹងបង្ហោះរូបប្រពន្ធហើយ។ លោកបន្តថា ព្រោះតែខ្លួនលោកស្រី ទ្រី ដាណា ជាអ្នកដឹកនាំគេ គិតថាខ្លួនល្អគ្រប់យ៉ាងមែន។ លោកបន្ថែមថា លោកសុខចិត្តលះបង់មិត្តភក្តិ ការងារ អ្វីៗគ្រប់យ៉ាង ដើម្បីតែគ្រួសារ៕

 ពូម៉ៅ
 ពូម៉ៅ
 ពូម៉ៅ
 ពូម៉ៅ
លោកជំទាវ ទ្រី ដាណា 
លោកជំទាវ ទ្រី ដាណា និង ពូម៉ៅ
លោកជំទាវ ទ្រី ដាណា និង ពូម៉ៅ
លោកជំទាវ ទ្រី ដាណា និង ពូម៉ៅ
លោកជំទាវ ទ្រី ដាណា និង ពូម៉ៅ
លោកជំទាវ ទ្រី ដាណា និង កូនស្រី
លោកជំទាវ ទ្រី ដាណា និង កូនស្រី
វីដេអូពូម៉ៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]