ចិន៖ មួយរយៈចុងក្រោយមកនេះ តារាស្រីវ័យក្មេង Zhao Lusi កាន់តែទាញយកចំណាប់អារម្មណ៍យ៉ាងបំផុតពីអ្នកគាំទ្រ ក្រោយពីបានបង្ហាញខ្លួនដ៏គួរឱ្យស្រឡាញ់ ពោរពេញដោយភាពស្រស់ស្អាតទាក់ទាញជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម។ 

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ ស្រាប់តែមាននអ្នកសរសេរប្លុកម្នាក់ បានចែករំលែករូបភាពជាច្រើនសន្លឹក របស់តារាស្រីរូបនេះ ខណៈពេលកំពុងតែថតផ្សាយពាណិជ្ជកម្មមួយ ដោយនៅក្នុងនោះដែរ សម្រស់របស់នាងនៅតែមានភាពលេចធ្លោ បើទោះជាបានតុបតែងខ្លួន តែងសក់ ក្នុងរ៉ូបពណ៌សាមញ្ញធម្មតា ព្រមទាំងជារូបភាពដែលចាប់បាន ពីក្រោយឆាក ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រូបថតទាំងនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងលឿន ក៏ដូចជាទទួលបានការសរសើររាប់មិនអស់ទៅលើទឹកមុខដ៏ទន់ភ្លន់ និងស្បែករលោងឥតខ្ចោះពីតារាស្រីរូបនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]