ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ទំនៀមទំលាប់ ប្រពៃណី និង អនុស្សាវរីយ៍ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើងក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយកកម្មវិធីកំសាន្តលើទូរស័ព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។

កម្មវិធីកំសាន្តនេះក៏មានផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ទូរស័ព្ទ ម៉ាស៊ីនបោកខោអាវ នាឡិកាឆ្លាតវៃ  ទូរទស្សន៍ ទិន្នន័យអ៊ីនធឺណិត និងទឹកប្រាក់ក្នុងគណនីចម្បងផងដែរ។​ ហើយរាល់ការចូលរួមលេងកម្មវិធី SmartNas បោះបាយបិណ្ឌ នឹងធានាថាឈ្នះរង្វាន់ចំនួនមួយជានិច្ច ១០០ ភាគរយតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីកំសាន្ត «SmartNas បោះបាយបិណ្ឌ»

ជារៀងរាល់ថ្ងៃ អតិថិជនប្រើប្រាស់សេវាបង់ប្រាក់មុន (Prepaid) ដែលលេខទូរស័ព្ទដៃរបស់ខ្លួនកំពុងដំណើរការ នឹងទទួលបានបាយបិណ្ឌសម្រាប់បោះមួយដងក្នុងមួយថ្ងៃ។ ហើយកាន់តែពិសេសជាងនេះ អតិថិជនអាចទទួលបានបាយបិណ្ឌបន្ថែម១ដង ដោយគ្រាន់តែ៖

-              បញ្ចូលលុយ ៥.០០០ រៀលម្តង តាមរយៈកាតកោស ឬ e-top up

-              អតិថិជន Smart @Home បញ្ចូលលុយ ៥ ដុល្លារម្តង

កម្មវិធីនេះនឹងធ្វើឡើងពីថ្ងៃទី០៩ ខែកញ្ញា​ រហូតដល់ ថ្ងៃទី១០ ខែតុលា  ឆ្នាំ២០២១។​​ ដើម្បីចូលរួមលេង គឺលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី SmartNas ជាការស្រេច។ លោកអ្នកអាច ដោនឡូតកម្មវិធី SmartNas ជំនាន់ថ្មីតាមរយៈលីញនេះ http://smarturl.it/SmartNas?IQid=facebook ឬចូលទៅកាន់កម្មវីធី App Store របស់ iOS ឬ Play Store របស់ Android ​។

លើសពីនេះទៀត អតិថិជនក៏មានជម្រើសក្នុងការទិញបាយបិណ្ឌ  ដើម្បីបន្តការផ្សងសំណាងឈ្នះរង្វាន់ធំដ៏ទៃទៀតផងដែរ៖

កម្មវិធីកំសាន្ត «SmartNas បោះបាយបិណ្ឌ»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart ឈានមុខគេក្នុងការខិតខំស្វែងរកនៅកម្មវិធីថ្មីៗជាច្រើន ដើម្បីជម្រុញដល់ការរស់នៅបែបឌីជីថល ជាមួយសេវាកម្មបន្ថែមជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង ភាពជិតស្និត បង្កើនភាពសប្បាយរីករាយជូនចំពោះអតិថិជនរបស់ខ្លួន។ កន្លងមកនេះ ក្រុមហ៊ុនក៏បានពាំនាំនូវកម្មវិធីកីឡាអេឡិចត្រូនិចផ្សេងទៀត ដើម្បីផ្ដល់ជូនដល់អតិថិជនផងដែរ ហើយនឹងសហការជាមួយដៃគូផ្សេងៗដើម្បីអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលចង់ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ១ ជាមួយកី្ដស្រលាញ់ក្នុងប្រទេសកម្ពុជា។

ដើម្បីបន្ថែមភាពរីករាយក្នុងកម្មវិធី SmartNas បោះបាយបិណ្ឌ ក្រុមហ៊ុន Smart ក៏នឹងមានការចាប់រង្វាន់ដោយចៃដន្យ ដើម្បីផ្តល់រង្វាន់ពិសេស ជូនទៅអតិថិជនដែលបាន ចូលលេងបោះបាយបិណ្ឌ ជារៀងរាល់ថ្ងៃ និង ចុងបញ្ចប់នៃកម្មវិធី ដែលរង្វាន់ពិសេសមានដូចជា ទូរស័ព្ទ iPhone SE ទូរស័ព្ទ OPPO A31, នាឡិកាឆ្លាតវៃ​ OPPO Watch  និងកាមេរ៉ាសុវត្ថិភាពបំពាក់ជាមួយអិុនធឺណិត Smart IoT WIFI HD 360 Camera។

កម្មវិធីកំសាន្ត «SmartNas បោះបាយបិណ្ឌ»

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មឌីជីថលថ្មីៗពី​ក្រុមហ៊ុន Smart សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន Smart តាមរយៈ  www.facebook.com/smartaxiata ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]