ចិន៖ ថ្មីៗនេះ រូបភាពថ្មីមួយចំនួន របស់ តារាសម្ដែងស្រី Ju Jingyi ដែលកំពុងថតនៅក្នុងខ្សែភាពយន្តមួយ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ខណៈដែលនៅក្នុងនោះ ស្រាប់តែរូបសម្រស់របស់តារាស្រីរូបនេះ ក៏បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅវិញ។

ជាមួយគ្នានេះដែរ បើទោះជាបីជាតារាស្រីរូបនេះបានតែងខ្លួនក្នុងឈុតបុរាណពណ៌ក្រហមដ៏ស្រស់សោភា ដែលជាភាពលេចធ្លោនៅក្នុងក្រសែភ្នែកអ្នកគាំទ្រមួយចំនួនក្ដី តែក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេត បង្ហាញនូវការរិះគន់ ចំពោះការតុបតែងមុខដ៏ក្រាស់ ដែលមានពណ៌តែមួយ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បើប្រៀបធៀបទៅនឹងរូបភាពមុនៗ ដែលត្រូវបានបង្ហាញពេលនេះ Ju Jingyi ហាក់មិនមានអ្វីប្លែកនោះទេ ដោយគ្រាន់តែជាការផ្លាស់ប្តូរសំលៀកបំពាក់តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ នាងនៅតែលេងស្ទីលតុបតែងមុខចាស់ដដែល ដោយលាបមុខពណ៌ស បបូរមាត់ក្រហមលាយត្របកភ្នែក ព្រមទាំងគូររោមចិញ្ចើមក្រាស់ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi 
Ju Jingyi 
Ju Jingyi 
Ju Jingyi 
រូបភាព Ju Jingyi បង្ហាញពីស្ទាយ៍Makeup ក្រាស់
រូបភាព Ju Jingyi បង្ហាញពីស្ទាយ៍Makeup ក្រាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]