តៃវ៉ាន់៖ នៅថ្ងៃទី ៨ ខែកញ្ញា ETtoday បានរាយការណ៍ថា តារាសម្តែង Vic Chou ដែលភាគច្រើនត្រូវបានស្គាល់ជា គួ ចាលើយ កម្រណាស់ ដែល រូបលោក ចែករំលែកអំពីជីវិតអាពាហ៍ពិពាហ៍របស់លោក ខណៈពេលនេះ លោក បាននិយាយថាគ្រួសាររបស់លោក កំពុងតែមានបញ្ហា ក៏ដូចជាជួបការលំបាកផងដែរ។
យ៉ាងណាមិញ យោងតាម តារាសម្តែងរូបនេះ បានលើកឡើង និយាយពី សុខភាព និងស្មារតីផ្លូវចិត្ត ដែលជាប្រពន្ធរបស់លោក មិនស្ថិតស្ថេរអស់រយៈពេលជាយូរមកហើយ ដែលបង្ហាញពីសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ អ្វីដែលខ្លោចិត្ត កូនស្រីរបស់លោក ក៏មានបញ្ហាផ្លូវចិត្តដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះ ឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ក្នុងនាមជាមេគ្រួសារ តារាប្រុសវ័យ ៤០ឆ្នាំរូបនេះ ចង់ចំណាយពេលជាច្រើន ក៏ដូចជាផ្តល់ក្តីស្រឡាញ់ទៅគ្រួសាររបស់លោក ដោយបានសម្រេចចិត្តថា ប្រពន្ធ រួមទាំងលោក សម្រេចចិត្ថាតមិនយកកូនទីពីរនោះទេ ។
ត្រឡប់ទៅវិញ តារាប្រុសរូបនេះ បានបានរៀបការ កាលពីឆ្នាំ ២០១៥។ បន្ទាប់ពីរៀបការរួច រូបលោក បានចាកចេញពីវិស័យសិល្បៈ ដើម្បីចំណាយពេលមើលថែគ្រួសាររបស់លោក។
យោងតាមគេហទំព័រ Apple Daily នៅខាងក្រៅកន្លែងធ្វើការ Vic Chou កម្រជួបជុំជាមួយមិត្តភក្តិ ជាពិសេសរូបលោក នៅផ្ទះជាមួយប្រពន្ធនិងកូនៗ ។ នៅឆ្នាំ ២០១៩ លោកធ្លាប់ទិញអាផាតមិនប្រណីតមួយកន្លែង ដែលមានតម្លៃរហូត ១៩០ លានដុល្លារតៃវ៉ាន់ (ប្រហែលជាង ៦លានដុល្លារ) នៅ Taichung ទុកជាថ្ងៃខួបអាពាហ៍ពិពាហ៍ទៀតផងដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]