តារាកម្សាន្ត៖ អាចនិយាយបានថា តារាស្រីអ្នកមេម៉ាយកូនមួយ ថៃ នារីសុជាតា ឬហៅ ហ្វីយ៉ាតា បច្ចុប្បន្ន នាងជាតារាស្រី និងជា Influencer ដ៏ល្បីមួយរូប ដែលកំពុងមានភាពល្បីល្បាញ ជាមួយជីវិតរស់នៅដ៏លេចធ្លោ ទាក់ទាញចិត្តអ្នកគាំទ្រ ឲ្យពោលពាក្យសរសើរជាហូរហែ ជាពិសេសហ្វេនៗពេញចិត្តចំពោះសម្រស់ដ៏ស្អាត និងរាងដ៏ Goal របស់នាងផ្ទាល់តែម្ដង។

ទន្ទឹមនឹងនេះ បើក្រឡេកទៅចាប់អារម្មណ៍មើល រូបសម្រស់សមាជិកក្នុងគ្រួសាររបស់ ហ្វីយ៉ាតា វិញ យើងឃើញថា បងប្រុសទាំងពីររបស់នាង ក៏មានរូបសម្បត្តិសុទ្ធតែសង្ហាៗខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ជឿជាក់ថា ប្រិយមិត្តក៏ដូចជាហ្វេនៗ ប្រហែលជាស្គាល់បងប្រុសទាំងពីររបស់ ហ្វីយ៉ាតា ខ្លះៗមកហើយ ព្រោះពួកគេក៏ជាអ្នកសិល្បៈ និងតែងតែមានសកម្មភាពជួបជុំជាមួយតារាស្រីរូបនេះជាញឹកញាប់​។ ដោយក្នុងនោះ បងប្រុសទីមួយរបស់ ហ្វីយ៉ាតា គឺលោក ថៃ នរៈពិទូ ជាអតីត Freshie Boy ឆ្នាំ ២០០៦។ ហើយបងប្រុសកណ្ដាល ក៏មានទេពកោសល្យសិល្បៈច្រើន ដូចជាច្រៀង និងជាអ្នកគូរគំនូរអេឡិចត្រនិកដ៏ពូកែម្នាក់ផងដែរ៕

ហ្វីយ៉ាតា
ហ្វីយ៉ាតា
ថៃ នរៈពិទូ
ថៃ នរៈពិទូ
លោក Ben
លោក Ben

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នារីសុជាតា