ភ្នំពេញ៖ នាពេលថ្មីៗនេះ អាជ្ញាធរបានធ្វើការរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ ក្នុងចំណោមអ្នកសំណាក ២១១នាក់ ក្នុងទីតាំងបន្ទប់ជួល នៅសង្កាត់ចោមចៅ១។

ដោយឡែក យោងតាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឱ្យដឹងថានៅថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកប្រជាពលរដ្ឋស្នាក់នៅបន្ទប់ជួល ដែលពាក់ព័ន្ធករណី កូវីដ១៩ បំប្លែងថ្មី Delta ដែលមានទីតាំងស្ថិតនៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ ក្នុងចំណោមអ្នកដែលត្រូវយកសំណាក ២១១នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទីតាំងបន្ទប់ជួល នៅសង្កាត់ចោមចៅ១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]