រាជធានីភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងជើងចាស់ មានសំនៀងពិរោះរណ្តំ អ្នកនាង ម៉េង កែវពេជ្ជចិន្តា មានការខឹងសម្បារជាខ្លាំង ដោយបានប្រលះដាក់តារាមួយចំនួន ដែលបានយកបទចម្រៀងរបស់អ្នកស្រី ទៅច្រៀង Cover ហើយ មិនព្រមដាក់ឈ្មោះម្ចាស់សំនៀងដើម ឬ ឱ្យ Credit ម្ចាស់ចម្រៀងជាដើម។

ការលើកឡើងរបស់អ្នកស្រី ម៉េង កែវពេជ្ជចិន្តា បែបនេះ ធ្វើឡើងក្រោយពីមានការប្រព្រឹត្តិឡើងដដែលៗរបស់អ្នកចម្រៀង ដែលបានយកបទរបស់អ្នកស្រី ទៅច្រៀង Cover ហើយមិនព្រមឱ្យតម្លៃទៅម្ចាស់ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អ្នកស្រី ម៉េង កែវពេជ្ជចិន្តា បានសរសេររៀបរាប់ថា៖

បទ​ជំនោរដេីមខែ​ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រេីនរយពាន់បទរបស់​នាងខ្ញុំ ម៉េង​ កែវពេជ្ជតា​ ។ ថ្វីត្បិតតែបទនេះមានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់​សាធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា​ (​ ១៩៧៩-៨៩​ ) គឺលោកស្រី​ ម៉ម​ សុខា​ ប្រគុំភ្លេងដោយក្រុមតន្ត្រី​ វិទ្យុជាតិកម្ពុជាប៉ុន្តែចំពោះទំនុកច្រៀងចាស់​នោះ​ ពេជ្ជតា​ បានកែសម្រួលជាថ្មីខ្លះដេីម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា​ គឺប្តូរពីបទចម្រៀងបែប​នយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ​ ដោយកាលណោះ​ ពេជ្ជតា បានប្រេីពេល​ប្រេីគំនិត​ និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប​ និងកាន់តែពេញនិយមសម្រាប់អ្នក​ស្តាប់​គ្រប់ស្រទាប់​ ។​

អ្នកស្រីបន្ថែមថា នៅលេីប្រព័ន្ធ​ យូធូប​ ឃេីញមានបងប្អូនយេីងជាច្រេីនមិនថាជាតារា​ ឬអ្នកធម្មតា​ រហូតដល់ខ្សែរាជវង្ស​ក៏ចាប់អារម្មណ៍ថត​បទចម្រៀងនេះឡេីងវិញ​ដែរ ក្នុងម្នាក់​យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដេីម​របស់ពេជ្ជតាទៅច្រៀងទៀតផង​ ។ អ្នកដែល​យកច្រៀងតាម​ ( Cover )​ ទាំងនោះក៏ទទួលបានការសរសេីរពីហ្វ៊ែនៗ​របស់ពួកគេច្រេីនគួរសម ។ មិនចម្លែកទេព្រោះបទនេះជាបទល្បីស្រាប់ហេីយ​ ។ ប៉ុន្តែដែលចម្លែក​នៅត្រង់ថា​ លេី Subtitle ពេលបង្ហោះ​របស់ពួកគេ​ ក៏ដូចជានៅលេីខមិនតបទៅអ្នកគាំទ្រ​ មិនដែលឃេីញអ្នកច្រៀង​ Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះហ៊ានប្រាប់គេថាបទនេះយកតាមលំនាំពេជ្ជតា​ ឬដាក់​ Credit អោយ​ម្ចាស់សំនៀងដេីមទេ​ ក្រៅពីប្រេីពាក្យដដែលៗ​ថា​ មរតកដេីម​ ។ (​ បេីមិនស្គាល់លោកស្រី​ ម៉ម​ សុខា​ ព្រោះគ្មានសម្លេងគាត់​នៅ​ ក៏គួរតែស្គាល់សម្លេង​ និងស្គាល់មុខរបស់ពេជ្ជតា​ ស្គាល់អាខោន​ពេជ្ជតា​ ដែរ​ ម្តេចមិនឆាតសួរ​ ព្រោះថាពួកគេច្រៀងតាមនាងពេជ្ជតា​ ក្នុងផលិតកម្មឆ្លងដែន​ទេតេី​ )​ ? 

ក្នងនោះ អ្នកស្រី​ បានបន្តចោទសួរទៀតថា តេីមូលហេតុអ្វីទៅ​ហ្ន៎ ដែលពួកគេចូលចិត្តធ្វេីរំលងដដែលៗបែបនេះ​ ? ខ្លាចម្ចាស់ដេីមល្បីជាង​ ? ខ្លាចគេថាខ្លួនអន់​ ?​ ចង់បំបាត់ឈ្មោះម្ចាស់ដេីម​ ? ឬចង់អោយជំនាន់ក្រោយច្រលំ​ ? តេីវាពិបាកជាងម្ចាស់ស្នាដៃខ្លាំងណាស់មែនទេដែលគ្រាន់តែដាក់ឈ្មោះអោយគេដោយមិនចំណាយលុយមួយជ្រុងសេនផង​ ? ហុឺ..បេីមិនគិតដល់ផ្លូវច្បាប់​ ក៏គួរតែគិតពីផ្លូវចិត្តម្ចាស់បទដែរ​ ។ ស្នាដៃនិមួយៗឆ្លងកាត់ការ​លំបាក​ច្រេីនណាស់ទំរាំចេញជាផ្លែផ្កា​មក ម្តេចក៏អ្នកយកស្រាប់ៗសោះអត់ចិត្តថ្លេីមអ្វីយ៉ាង​នេះ​លោក ? បេីមិនដឹងថាយកបទគេមកច្រៀងគួរធ្វេីអ្វីខ្លះជាការអរគុណដល់ម្ចាស់ដេីម​ អ្នកគួរមេីលរូបថតគំរូរបស់ខ្ញុំមួយផ្ទាំងនេះ​ទៅ​ ។ បេីមានខ្វះចន្លោះខ្លះក៏ព្រោះខ្វះឯកសារតែក៏មិនអត់​សោះដែរ​ មិនមែនស្អីក៏មរតកដេីមនោះទេ​ ព្រោះអ្នកច្រៀងអ្នកភ្លេង​នៅរស់នៅឡេីយ​ !

តែបើតាមមើលទៅ អ្នកស្រី ម៉េង កែវពេជ្ជចិន្តា បានប្រលះចំៗសំដៅដល់តារាចម្រៀងស្រី កញ្ញា បាន មុន្នីលក្ខណ៍ ដែលកញ្ញា ធ្លាប់ច្រៀង Cover ចម្រៀងរបស់អ្នកស្រី ម៉េង កែវពេជ្ជតា ក្នុងនោះ ក៏មានហ្វេនៗគាំទ្រ កញ្ញា បាន មុន្នីលក្ខណ៍ ចេញមុខមកតទល់ជាមួយ អ្នកស្រី​ ម៉េង កែវ ពេជ្ជចិន្តា ដោយចោទថា អ្នកស្រី ជាស្តេច Copy លួចទំនុកចម្រៀងរបស់អ្នកដទៃទៅវិញ៕

អ្នកស្រី ម៉េង កែវពេជ្ជចិន្តា
អ្នកស្រី ម៉េង កែវពេជ្ជចិន្តា
អ្នកស្រី ម៉េង កែវពេជ្ជចិន្តា
អ្នកស្រី ម៉េង កែវពេជ្ជចិន្តា
អ្នកស្រី ម៉េង កែវពេជ្ជចិន្តា
អ្នកស្រី ម៉េង កែវពេជ្ជចិន្តា
រូបភាពចម្រៀងជំនោមដើមខែ
សាររបស់អ្អ្នកស្រី ម៉េង កែវពេជ្ជចិន្តា និង អ្នកគាំទ្រ បាន មុន្នីលក្ខណ៍
សាររបស់អ្អ្នកស្រី ម៉េង កែវពេជ្ជចិន្តា និង អ្នកគាំទ្រ បាន មុន្នីលក្ខណ៍
សាររបស់អ្អ្នកស្រី ម៉េង កែវពេជ្ជចិន្តា និង អ្នកគាំទ្រ បាន មុន្នីលក្ខណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]