តារាកម្សាន្ត: ក្រោយចូលខ្លួនប្រឡូកនៅក្នុងវិស័យសិល្ប:អស់រយ:ពេលជាច្រើនឆ្នាំ និងថ្មីៗនេះក្រោយបោះទុនវិនិយោគនៅក្នុងវិស័យអចនលទ្រព្យ តារាចម្រៀងសម្លេងផ្អែមពិរោះ ខាន់ ជេមស៌ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងជាពិសេសសម្រាប់អ្នកនិយមគាំទ្រលោក ដោយកាលពីពេលថ្មីៗកន្លងទៅនេះ លោក រួមទាំងភរិយានិងកូនៗបានធ្វើពិធីឡើងគេហដ្ឋានទ្រនំថ្មី ដ៏ស្រស់ស្អាត តាមមើលទៅជាវីឡាទោល ដោយមានការនិមន្តព្រះសង្ឃមកប្រសិទ្ធពរជ័យថែមទៀតផង។

គួររំលឹកផងដែលថា ក្រោយចាប់ដៃកសាងគ្រួសារជាមួយនឹងឧត្តមភរិយាយ៉ាងមានក្តីសុខ តារាប្រុសរូបនេះក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន៤នាក់ ដែលមហាជនសម្លឹងឃើញមានដុងសិល្ប:មិនចាញ់លោកឪពុកប៉ុន្មានឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោក ខាន់ ជេមស៌ និងភរិយា
លោក ខាន់ ជេមស៌
ទិដ្ឋភាពថ្ងៃឡើងគេហដ្ឋានថ្មី
ទិដ្ឋភាពថ្ងៃឡើងគេហដ្ឋានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]