ចិន៖ កាលពីថ្ងៃទី ៩ ខែកញ្ញា ETtoday បានរាយការណ៍មកថា កាលពីថ្មីនេះ គេរកឃើញថា មានក្រុមហ៊ុននិងការិយាល័យតំណាងជាង ៦០០ ទាក់ទងនឹងសិល្បករក្នុងប្រទេសចិន ត្រូវបានបិទទ្វារជាបន្តបន្ទាប់តាំងពីដើមឆ្នាំមក។
ដូច្នោះហើយនៅក្នុងខែសីហាតារាសម្តែងស្រី Ruby Lin ក៏ត្រូវបានគេនិយាយថា ក្រុមហ៊ុននៅចិនដីគោករបស់នាង ក៏ត្រូវបានបិទទ្វារផងដែរ ដើម្បីគេចចៀសវាង ពីការស៊ើបអង្កេតរបស់អាជ្ញាធរ ដែលគេកំពុងតែបានរឹតបន្តិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា អ្នកតំណាងរបស់តារាសម្តែងស្រីរូបនេះបាននិយាយថាមូលហេតុនៃការបិទការិយាល័យនេះ គឺដើម្បីរៀបចំរចនាសម្ព័ន្ធខាងក្នុងឡើងវិញ និងបញ្ចូលធនធានភាពយន្ត ក៏ដូចជាការផ្សាយពាណិជ្ជកម្ម និងសកម្មភាពវិនិយោគផ្ទាល់ខ្លួនផ្សេងៗតេប៉ុណ្ណោះ។
លើសពីនេះ ត្រូវបានបន្តទៀតថា មិនត្រឹមតែក្រុមហ៊ុនរបស់តារាស្រីនឹងដកខ្លួនចេញនោះទេ ត្រូវបានគេឲ្យដឹងងា សិល្បករជាច្រើននាក់ ដែលសុទ្ធសឹងតែមានភាពល្បីល្បាញ ក៏បានលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូសហការ ដែលមានទំនាក់ទំនងជាមួយស្ទូឌីយោ ដែលពួកគេជាម្ចាស់ថែមទៀតផង។
ថ្វីត្បិតជាដូច្នេះមែន បើតាមមេធាវី ទោះបីជាសិល្បករដែលបានបិទទ្វារក្រុមហ៊ុនរបស់ខ្លួនក៏ដោយក៏អាជ្ញាធរនៅតែមានវិធានការជាច្រើនទៀត ដើម្បីស៊ើបអង្កេត និងដាក់ទណ្ឌកម្ម បើសិនរកឃើញករណីល្មើសច្បាប់ណាមួយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]