កូរ៉េខាងត្បូង៖ បន្ទាប់ពីបាន ធ្វើឲ្យហ្វេនៗរង់ជាយូរមកហើយ ឥលូវនេះត្រូវបានបង្ហោះក្នុង ឆាណែល Youtube ផ្លូវការ Lisa សមាជិករបស់ក្រុម BLACKPINK បានចេញវីដេអូចម្រៀង MV ជាផ្លូវការបទ «LALISA» កាលពីប៉ុន្មានម៉ោងមុននេះ។
ទន្ទឹងនឹងនេះដែរ បទចម្រៀងមួយនេះ ជាចង្វាក់ Hip-hop បែបកន្រ្តាក់អារម្មណ៍ លាយឡំទៅនឹងសាច់បាស បុកញ័័រទ្រូង គួបផ្សំទៅនឹង ការផ្លាស់ប្តូរប្លង់នីមួយៗ ពិតជាគួរឲ្យចង់ទស្សនា។ អ្វីដែលពិសេសនោះ ជំនាញរ៉េបយ៉ាងប៉ិនប្រសប់ បូករួមទៅនឹង សម្រស់ដ៏ស្អាតមានទំនុកចិត្តរបស់នាង ក្នុងការលេងស្ទីលម៉ូដខោអាវនីមួយៗ ថែមទាំងក្បាច់រាំដ៏រស់រវើកទៀតផងនោះ បានធ្វើឲ្យវីដេអូមួយនេះ កាន់តែទាក់ទាញទ្វេរដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក្តី រឿងរ៉ាវវីដេអូចម្រៀងមួយនេះ បានក្លាយទៅជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសទៅវិញ នៅត្រង់ឈុតមួយ នៅក្នុង MV មួយនេះ ដែលតារាស្រីកើតឆ្នាំ ១៩៩៧រូបនេះ បានដាក់បញ្ចូល ទៅនឹងវប្បធម៌ នៃដើមកំណើតប្រទេសថៃរបស់ខ្លួន។
ហេតុផលមួយនេះហើយ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិមួយចំនួន ក្នុងការលើកខ្លោងទ្វារប្រាសាទ ស្រដៀងទៅនឹងប្រាសាទព្រះវិហារ បានធ្វើឲ្យមហាជន ក៏ដូចជា អ្នកគាំទ្រវិស័យ K-pop មានការស្រងាកចិត្តជាខ្លាំង។
ថ្វីត្បិតដូច្នេះ ក៏មានមតិមួយចំនួនផងដែរ បានលើកឡើងថា ប្រាសាទដែលនៅក្នុងប្លង់មួយ ក្នុងបទចម្រៀងមួយនេះ វាមានភាពស្រដៀងទៅនឹង ប្រាសាទព្រះវិហារពិតប្រាកដ ក៏ប៉ុន្តែវាជាប្រាសាទមួយ ដែលនៅក្នុងស្រុកកំណើតរបស់ Lisa នៅខេត្តបុរីរាម (ខេត្តបុរីរម្យ ដែរជាអតីតខេត្តខ្មែរពីមុន) ស្ថិតក្នុងប្រទេសថៃ ដែលជាប្រាសាទ «ភ្នំរូង»។
រហូតដល់ពេលនេះ វាបានក្លាយជារឿងរ៉ាវចំនុចរសើបមួយ របស់អ្នកនិយមលេងអ៉ីនធឺណែតនៅខ្មែរ ដោយបានលើកឡើង និយាយពីប្រធានបទមួយនេះ យកមកវែកញែក និងចែករំលែក ខ្វែងគំនិតផ្ទាល់ខ្លួនតែប៉ុណ្ណោះ តែយ៉ាងណាមិញ សង្ឃឹមថាមហាជន បើកចិត្តទូលាយ ក៏ដូចជាមានគំនិតវិជ្ជមាន ក្នុងការបញ្ចេញមតិដូច្នេះដែរ៕
ចង់កាន់តែជ្រាប់ច្បាស់ សូមទស្សនារវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]