កូរ៉េខាងត្បូង៖ ពិតណាស់ អ្នកតាមដានស្រលាញ់គាំទ្រ ក្រុមតារាចម្រៀង​ K-Pop ប្រាកដជាស្គាល់ហើយក្រុមចម្រៀងស្រី Blackpink ដែលថ្មីៗនេះ សមាជិកក្រុមម្នាក់នៃក្រុមនេះ តារាចម្រៀងស្រី Lisa នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានទម្លាក់នូវចម្រៀង MV ទោល ដែលមានចំណងជើងថា Lalisa។

ក្នុងនោះ ត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះ MV បទចម្រៀងមួយបទនេះ ទទួលបានការចូលទស្សនារហូតដល់ទៅ ១២ លានដង។ មិនតែប៉ុណ្ណោះបទនេះ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែ MV វីដេអូចម្រៀងនេះ ពោរពេញដោយការច្នៃប្រឌិតទាក់ទាញអ្នកទស្សនា មិនជិនណាយ ហើយថែមទាំងផ្តល់នូវទស្សនីយ៍ភាពប្លែកភ្នែកជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះ បទចម្រៀងនេះ បានទាញចំណាប់អារម្មណ៍អ្នកទស្សនា ក៏ដូចជាហ្វេនៗអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាជាច្រើន នាំគ្នាលាន់មាត់សរសើរគ្រប់គ្នាថា តារាចម្រៀង Lisa បានរំលេចប្រាសាទខ្មែរ ផងដែរ។

បើតាមមើលទៅ ប្រាសាទនោះ នៅក្នុងវីដេអូរបស់តារាចម្រៀងកូរ៉េខាងត្បូងរូបនេះ មានរូបរាងមើលហាក់បីដូចជា ប្រាសាទក្លោងទ្វារមុខនៃប្រាសាទបន្ទាយស្រី ឬប្រាសាទវិហាររបស់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា ចំពោះចម្រៀងមួយបទនេះ មិនត្រឹមតែទាញចំណាប់អារម្មណ៍អ្នកគាំទ្រ​ស្រលាញ់តាមដាន តារាចម្រៀងកូរ៉េប៉ុណ្ណោះទេ ក្នុងនោះ សូម្បីតែ តារាចម្រៀងកម្ពុជា អ្នកនាង ខាត់ សុឃីម ក៏បានចេញមកបញ្ចេញចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរ៕

Lisa
Lisa
Lisa
Lisa
Lisa
Lisa
រូបភាពប្រាសាទនៅក្នុង MV និង ក្រៅ
ប្រាសាទបន្ទាយស្រី
ប្រាសាទព្រះវិហារ
វីដេអូចម្រៀង Lalisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]