ភ្នំពេញ៖ ការរៀនតាមអនឡាញ ឬ E-Learning ជាពាក្យសាមញ្ញដែលត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនាពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះE-Learning ក៏បានក្លាយជាចម្ងល់របស់គ្រូ ថាតើវាជាអនាគតនៃវិជ្ជាជីវៈរបស់ខ្លួន ឬយ៉ាងណា រីឯសិស្សានុសិស្សក៏តែងតែចង់ដឹងថាតើការរៀនតាមរយៈ E-Learning នឹងជួយឲ្យពួកគេទទួល បានការអប់រំមួយដ៏ពិតប្រាកដ និងមានប្រសិទ្ធិភាពដូចទៅនឹងការរៀននៅក្នុងថា្នក់ដែរឬទេ។ មានអំណះអំណាងជាច្រើន ដែលពន្យល់អំពីចម្ងល់ទាំងនេះ និងហេតុផលមួយចំនួនដែលអ្នកគួរទទួលយកការផ្លាស់ប្តូរពីការរៀននៅក្នុងថ្នាក់ទៅជាការរៀនតាមអនឡាញវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត E-Learning គឺជាវិធីសាស្រ្តដ៏ល្អក្នុងការជម្រុញឲ្យមានភាពរីកចម្រើននៃការរៀនសូត្រតាមរយៈការរួមបញ្ជូលនូវបច្ចេកវិទ្យា ប្រព័ន្ធអុីនធឺណិត និងសកម្មភាពចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ភាពបត់បែននៃការរៀនតាមអនឡាញនេះ បានអនុញ្ញាតឲ្យសិស្សមានលទ្ធភាពក្នុងការរៀនសូត្របាន ទោះបីជាពួកគេនៅឆ្ងាយពីសាលារៀនក៏ដោយ។ E-learning ផ្តល់ព័ត៌មានគ្រប់គ្រាន់ មានលក្ខណះសកម្មរវាងសិស្ស និងគ្រូ ព្រមទាំងមានប្រសិទ្ធភាពដូចការរៀននៅក្នុងថ្នាក់ដែរ ដោយគ្រាន់តែប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ជំនួយផ្សេងៗដែលអាចជួយឲ្យការរៀនតាមអនឡាញមិនមានភាពស្មុគស្មាញ និងមានប្រសិទ្ធភាពខ្ពស់។ ឥលូវនេះ អ្នកសិក្សាទាំងឡាយមាននិន្នាការក្នុងការសិក្សានៅទីកន្លែង និងពេលវេលាណាមួយដែលគេចង់បាន ការជ្រើសរើសមុខវិទ្យាដែលគេចង់សិក្សា ព្រមទាំងមានភាពងាយស្រួល និងឆាប់រហ័ស។ ហើយតម្រូវការទាំងនេះត្រូវបានផ្តល់ឲ្យតាមរយៈ E-Learning។
បើយោងតាមការស្រាវជ្រាវមួយចំនួនដែលចុះផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា ការរៀនសូត្រតាមអនឡាញ ធ្វើឲ្យមានការបង្កើននូវការទទួលបានព័ត៌មាន និងចំណាយពេលតិចក្នុងការរៀនសូត្រ ជាពិសេសវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩បានជម្រុញឲ្យការរៀនអនឡាញកាន់តែមានភាពរីកចម្រើនលឿន។ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា ជាមធ្យម សិស្សអាចទទួលបានព័ត៌មាន និងចងចាំមេរៀនពីការសិក្សាតាមអនឡាញបានចន្លោះពី ២៥-៦០% បើប្រៀបធៀបទៅនឹងការចងចាំមេរៀនដែលបានមកពីការរៀននៅក្នុងថ្នាក់រៀនគឺចន្លោះពី៨-១០%ប៉ុណ្ណោះ។ លទ្ធផលនេះត្រូវបានគេពន្យល់ថា សិស្សអាចរៀនបានលឿនតាមរយៈការប្រើប្រាស់ប្រព័ន្ធអុីនធឺណិត។ មួយវិញទៀត សិស្សត្រូវការពេលវេលាដើម្បីរៀនតាមអនឡាញ តិចជាងពេលវេលានៃការរៀននៅក្នុងថ្នាក់រហូតដល់ទៅ ៤០-៦០% ដោយសារតែពួកគេអាចជ្រើសរើសពេលវេលាសិក្សា ការរំលឹកមេរៀនឡើងវិញ ឬរំលងមុខវិទ្យាណាមួយតាមតម្រូវការរបស់ខ្លួន។
ស្ថានភាពនៃពិភពលោកទាំងមូលមានភាពមិនទៀងទាត់ និងមានការផ្លាស់ប្តូរច្រើន ជាពិសេស វិបត្តិជាសាកលដែលកំពុងកើតឡើងនាពេលថ្មីៗនេះ បានជម្រុញឲ្យការសិក្សាតាមអនឡាញមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ចម្ងល់អំពីថាតើគ្រូ និងសិស្សអាចត្រលប់ទៅរៀននៅក្នុងថ្នាក់វិញដូចធម្មតា ឬយ៉ាងណា គឺប្រហែលជាមិនអាចដូចមុនទាំងស្រុងទៀតទេ។ ដូច្នេះ វាជាពេលវេលាដ៏ល្អមួយសម្រាប់គ្រូ និងសិស្សានុសិស្សក្នុងការបន្សាំុខ្លួន ដើម្បីទទួលយកការផ្លាស់ប្តូរពីការរៀនបែបបុរាណ មកជាការរៀនតាមអនឡាញវិញ។
វិបត្តិគឺជាឧបសគ្គ ប៉ុន្តែវាក៏ផ្តល់នូវឱកាសក្នុងការអភិវឌ្ឍ និងការបង្កើតថ្មី។ នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬ SIS System ត្រូវបានគេស្គាល់ថាជាប្រព័ន្ធមួយដែលផ្តល់នូវវេទិការរៀនតាមអនឡាញ (E-Learning) ដែលមានភាពងាយស្រួល មិនស្មុគស្មាញ ព្រមទាំងមានមុខងារសំខាន់ៗដែលឆ្លើយតបទៅនឹងតម្រូវការក្នុងការរៀន និងបង្រៀនតាមអនឡាញយ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ លោកអ្នកអាចស្វែងយល់បន្ថែមពីប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬហៅថា SIS System និងរបៀបនៃការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]