រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៨ កញ្ញា កន្លងទៅនេះ មហាជនលើបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ មន្ត្រីនគរបាលខណ្ឌ៧មករាម្នាក់ បានវាយនារី ល្មើសច្បាប់ចរាចរណ៍ដោយ មិនពាក់មួកសុវត្ថិភាព បែកក្បាលហូរឈាម ត្រង់ចំណុចត្រួតពិនិត្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លុះមកដល់ថ្ងៃទី ១០ កញ្ញា ថ្មីៗនេះ បើយោងតាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ដែលបានវាយនារីឈ្មោះ​ ងន ស្រីនិច អាយុ ២២ឆ្នាំដោយ មានប្អូនប្រុសអ្នកឌុបឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានសង្កត់ធ្ងន់ថា ភាគីទាំង២ គឺត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា ព្រោះពួកគេបានប្រព្រឹត្តខុសច្បាប់ដូចគ្នា។

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុនោះ ជនរងគ្រោះជាបងប្អូននេះ បានជិះម៉ូតូគ្មានមួកសុវត្ថិភាព ពេលមកដល់់ គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយ តែត្រូវមន្ត្រីនគរបាលរូបនេះ វាយបងស្រីជាអ្នកជិះពីក្រោយ នឹងអាយកូម បែកក្បាល ធ្លាក់ពីលើម៉ូតូ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព ៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]