ចិន៖ ថ្មីៗនេះ មានពាក្យចចាមអារាមណាត់ជួបគ្នាយ៉ាងក្តៅគគុករវាងតារាសម្តែងប្រុសសង្ហា Yang Yang ណាត់ជួប តារាសម្តែងវ័យក្មេងកំពុងមានប្រជាប្រិយភាព Zhao Lusi ត្រូវបានលើកមកនិយាយគ្រប់ៗគ្នា ចំពោះរឿងមួយនេះ។

តួយ៉ាង វាត្រូវបានគេដឹងថានៅថ្ងៃទី ៩ ខែកញ្ញា តារាប្រុស Yang Yang បានបង្ហោះរូបថតជាច្រើនសន្លឹក ក៏ដូចជា រូបភាពអមទៅជាមួយនឹងនំខេក ដើម្បីស្វាគមន៍ ខួបកំណើតឈានចូលវ័យ ៣១ ឆ្នាំរបស់ខ្លួន នៅលើបណ្តាញសង្គម Weibo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាអ្នកនិយមលេងអ៉ីនធឺណែត បានប្រទះឃើញថា នៅលើបណ្តាញទំនាក់ទំនងសង្គមមួយផ្សេងទៀត ក្នុងថ្ងៃខួបកំណើតរបស់តារាប្រុសរូបនេះ តារាស្រី Zhao Lusi ក៏បានបង្ហោះរូបភាពនំខេកមួយ ដែលមានរូបទន្សាយពណ៌ស ចៀមពណ៌ស និងខ្លាឃ្មុំពណ៌ត្នោត ត្រូវបានគេដាក់សង្ស័យជាខ្លាំង។

ទន្ទឹមនឹងនេះ អ្នកលេងអ៉ីនធឺណែតជាច្រើនបានវិភាគថា Yang Yang ត្រូវបានគេដាក់រហស្សនាមថា «ចៀម» ហើយ Zhao Lusi ក៏ត្រូវបានអ្នកគាំទ្រហៅថា «ទន្សាយស» ផងដែរ ហេតុដូច្នេះ ធ្វើឱ្យមានការសង្ស័យពីការបង្ហោះរូបនំខេកមួយនេះ។

ចាប់តាំងពីពេលនោះមកភាពចម្រូងចម្រាសលើបណ្តាញសង្គម បានផ្ទុះឡើងជាបន្តបន្ទាប់។ មានអ្នកគាំទ្រម្នាក់ បាននិយាយថា តារាស្រី Zhao Lusi គ្រាន់តែផ្សាយពាណិជ្ជកម្មសម្រាប់ហាងនំតូចមួយនេះប៉ុណ្ណោះ គ្មានអ្វីលើសពីហ្នឹងនោះទេ ។

ទោះយ៉ាងណាក៏ដោយនៅលើគណនីរបស់ហាងនំនេះ នំដែលពួកគេបានធ្វើត្រូវបានគេបង្ហោះនៅថ្ងៃទី ៨ ខែកញ្ញាចំណែកឯ តារាស្រី Zhao Lusi វិញ បានបង្ហោះវាម្តងទៀតនៅថ្ងៃទី ៩ ខែកញ្ញាដែលត្រូវនឹងថ្ងៃខួបកំណើតរបស់ Yang Yang ទើបបានក្លាយជាប្រធាននេះកើតឡើងតែម្តងទៅ៕ 

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Zhao Lusi 
Yang Yang បង្ហោះថ្ងៃខួបកំណើត
Zhao Lusi បង្ហោះនំដែលគេបានសង្ស័យ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]